• 2021-07-20 06:00:00
  • ព័ត៌មាន

គម្រោងកម្មវិធី MAMA ឆ្នាំនេះ Mnet ចង់ធ្វើ​នៅហុងកុង តែនៅតឹងចិត្តដោយសារបិសាចកូវីដ

  • 2021-07-20 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​សេចក្ដី​រាយការណ៍មក​ថា ​ក្រុមការងារ​ Mnet កំពុងពិភាក្សាគ្នា​ក្នុង​ការ​កំណត់ទីតាំង​ធ្វើ​កម្មវិធី​នេះ​នៅ​ហុងកុង បើទោះ​បី​កំពុង​បារម្ភ​ជាមួយ​នឹង​បញ្ហា​កូវីដក៏ដោយ។

យោង​តាម​ការចេញ​ផ្សាយព័ត៌មាន​ពី​ Ilgan Sports បាន​ឲ្យដឹង​ថា​ Mnet កំពុងពិគ្រោះគ្នា​ជុំវិញ​ការ​ជ្រើសយក​ប្រទេស​ណា​មួយ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កម្មវិធី MAMA ឆ្នាំ ២០២១ ដោយ​ក្នុង​នោះ ហុងកុង​ជា​ជម្រើសចម្បង​ក្នុងចំណោម​ជម្រើស​ទីតាំង​ផ្សេង​ទៀត។ ផលិតកម្មមួយចំនួន ក៏​បាន​លើក​យក​ ហុងកុងជា​ជម្រើស​ដ៏ល្អ​ជាងគេ​ដែរ ក្នុង​ការ​ប្រារព្ធ​កម្មវិធីប្រគល់ពាន​លើកនេះ។

រម្លឹកទៅកាល​ពីឆ្នាំមុន MAMA បាន​ធ្វើ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​ផ្ទាល់ ដោយសារ​តែ​ការ​ឆ្លងមេរោគ​កូវីដ ១៩ រាលដាល​ជា​កង្វល់​ខ្លាំង​ពេក ប៉ុន្តែ​ឆ្នាំ​នេះ កម្មវិធី​ចង់​ជ្រើស​យក​ប្រទេស​ផ្សេង​ជា​គោលដៅ​ធំ​វិញ​។ ផលិតកម្មជា​ច្រើន​ក៏​បង្ហាញ​ការ​កង្វល់របស់ខ្លួនដែរទាក់ទង​នឹង​ការ​ប្រារព្ធកម្មវិធីលើកនេះ ព្រោះ​ប្រសិន​មាន​បញ្ហានាំឲ្យផ្ទុះការ​ឆ្លង Covid-19 ពេញកម្មវិធី​ MAMA មិនដឹង​ថា​អ្នក​ណា​ជា​អ្នកទទួល​ខុសត្រូវ​ពិតប្រាកដទេ។

ដោយឡែក​ CJ ENM ដែល​ជាអ្នក​គ្រប់គ្រង​កម្មវិធី​ បាន​ស្នើសុំ ក្រុមការងារកុំទាន់អាលនិយាយ ឬលើកឡើង​ពី​ការធ្វើកម្មវិធី​នៅហុងកុង ស្របពេល​ការសម្រេច​មិនទាន់​បញ្ជាក់​ច្បាស់លាស់នៅឡើយ៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់