• 2021-07-21 01:00:00
  • ព័ត៌មាន

រឿងពិត ១០ ចំណុច ពីសមាជិក TXT សិស្សប្អូនសំណព្វរបស់ ​BTS

  • 2021-07-21 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

TXT បាន​បង្ហាញ​មុខ​ដំបូង​នៅ​ឆ្នាំ ២០១៩ ដោយ​មាន​សមាជិក​ទាំងអស់ ៥នាក់រួមមាន៖ Soobin, Yeonjun, Beomgyu, Taehyun និង Huening Kai។ សមាជិកទាំង ៥ ធ្វើបាន​យ៉ាងល្អ ដោយចំណាយ​កម្លាំង​កាយចិត្ត ខិតខំ​ពេញទំហឹង​ក្នុង​ការ​បង្ហាញអ្វី​ថ្មីជា​និច្ច​សម្រាប់អ្នក​គាំទ្ររបស់ពួកគេទាំងអស់។

រយៈពេល​ជា​ច្រើន​ឆ្នាំ​ក្រោម​ផលិតកម្ម Big Hit សមាជិក ៥នាក់ដែល​ជា​អតីតក្មេង​ប្រុស​ Trainee ធម្មតា ពេលនេះ​គឺជា​ក្រុមចម្រៀង K-Pop ល្បីឈ្មោះលំដាប់ពិភពលោកមួយក្រុម​ក្នុង​ចំណោម​ក្រុមជើងខ្លាំង​ផ្សេងទៀត។ ក្រៅពីភាព​ល្បីល្បាញ​នៅពីមុខកាមេរ៉ា តើនៅមាន​រឿងអ្វី​ទៀតដែល​អ្នក​គួរ​ដឹង​ពី​ TXT?

១. Soobin ជា​សមាជិក​មាន​កម្ពស់​ខ្ពស់ជាងគេ​ប្រចាំ​ក្រុម (១៨៥សង់ទីម៉ែត្រ) ប៉ុន្តែ​ក៏ជា​សមាជិក​ដែល​ពូកែអៀនជាងគេ​ដែរ ជាពិសេស​នៅចំពោះ​មុខមនុស្សប្លែកមុខ។

២. Yeonjun ធ្លាប់រស់នៅសហរដ្ឋអាមេរិក ២ឆ្នាំ គឺនៅ​ San Jose រដ្ឋ California តាំង​ពីមាន​អាយុ៩ឆ្នាំ ហើយក៏បាន​ចូលរៀនថ្នាក់បឋមសិក្សា នៅទីនោះដែរ។

៣. Beomgyu ជាសមាជិក​ដែល​ពូកែបង្ក​បរិយាកាសរីករាយ​ប្រចាំក្រុម។ លោកស្រឡាញ់បងប្អូនរួមក្រុមណាស់ ហើយធ្លាប់ទាំងខំសរសេរបទចម្រៀង​ឲ្យពួកគេពេញមួយយប់ ដោយមិនហ៊ានគេងទៀតផង។

៤. Taehyun ចេញមុខ​ជា​ផ្លូវការ​ក្នុងនាម​ជាសមាជិក​ក្រុម TXT នៅឆ្នាំ ២០១៩ ប៉ុន្តែ​តាមពិតលោក​ចូលសិល្បៈយូរហើយ គ្រាន់តែ​មិនពេញ​លេញ។ បានសេចក្ដី​ថាកាលពីក្មេង Taehyun គឺជា​តាម៉ូដែលតូច និងថែម​ទាំងបាន​ចេញមុខក្នុង​វីដេអូបែប​អប់រំ ដែលបង្រៀនក្មេង​តូចៗពីរបៀបនិយាយភាសាអង់គ្លេស។

៥. រហស្សនាម​របស់ Huening Kai ដែល​ត្រូវ​សមាជិកបងៗដាក់ឲ្យគឺ «Golden Touch» ព្រោះលោកអាច​លេង​ព្យ៉ាណូ ហ្គីតា និង​ស្គរបាន​យ៉ាងស្ទាត់។ មិនត្រឹម​តែប៉ុណ្ណោះ Huening Kai ក៏ជា​សមាជិក​ពូកែ​ និងឆ្លាត ព្រម​ទាំង​ពូកែបត់បែនសម្របបាន​លឿនជាងគេពេល​ធ្វើអ្វី​មួយ។

៦. Soobin ជាមនុស្សពូកែអត់ធ្មត់គ្រប់រឿង ប៉ុន្តែលើកលែងរឿងមួយគឺ តមអាហារ លោកធ្វើមិនបានទេ ស្របពេល​ Soobin ជា​មនុស្សដែល​ចូល​ចិត្តញ៉ាំនំប៉័ងបំផុត។

៧. Yeonjun ធ្លាប់​និយាយពេល​ចូលរួម​កម្មវិធី Fansign កាល​ពីឆ្នាំ ២០១៩ថា ប្រភេទ​នារី​ក្នុង​ក្ដី​ស្រមៃ​របស់លោកគឺជា Fan។

៨. Beomgyu មាន​ទម្លាប់ដេកមមើរនិយាយ ជាមួយនឹង​សមាជិក​រួមក្រុម។

៩.​ Taehyun ជាក្មេង​ប្រុស​ម្នាក់ដែលមាន​ចិត្តមោះមុតក្លាហាន និងរឹងមាំ​បំផុត។

១០. Huening Kai ជា​មនុស្សពូកែ​ខ្លាច ប៉ុន្តែ​ចូលចិត្តមើលរឿង​ភ័យរន្ធត់ណាស់៕

អត្ថបទ៖ យី សុធារី

មតិយោបល់