• 2021-07-22 02:21:36
  • ព័ត៌មាន

Brand ពិភពលោកមាន Porsche និង BVLGARI ដក Kris Wu ចេញពីតំណែងទូតហើយ

  • 2021-07-22 02:21:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាមួយនឹង​ព័ត៌មាន​ភ្ញាក់ផ្អើល​ទាក់ទង​នឹង​អាស្រូវស្នេហារបស់ Kris Wu បាន​ធ្វើឲ្យផលិតផល Brand ល្បីៗ​ចាប់ផ្ដើម​ដកតំណែងជាទូតសុឆន្ទៈរបស់​លោកជាបន្តបន្ទាប់។

ខំ​សាង​កេរ្តិ៍ឈ្មោះ​មករាប់ឆ្នាំ ប៉ុន្តែ​ពេល​នេះ Kris ត្រូវជួបរឿងឈឺក្បាល ដោយ​សារ​ពាក់ព័ន្ធ​នឹង​អាស្រូវ​ស្នេហា ដោយសារ​មាន​អ្នកចេញមុខថា​លោកបាន​ប្រព្រឹត្តិអំពើមិនគប្បីទៅលើ​ក្មេង​ស្រីយ៉ាង​តិច ៣០នាក់។ ព័ត៌មាន​នេះ​បាន​ខ្ចរខ្ចាយពេញ​ពិភពសិល្បៈ ហើយ​បើទោះ Kris ដែលជា​សាមីខ្លួន​ចេញ​មុខច្រាន​ចោល​ថា​មិនមែន​ជា​ការ​ពិត ក៏​នៅតែមាន​ប្រតិកម្មមិនពេញចិត្ត និង​ប្រឆាំង​តវ៉ាឥតល្ហែដែរ។

បញ្ហា​ទាំងអស់​នេះ​ហើយ ទើបធ្វើ​ឲ្យបណ្ដា Brand ល្បីៗដែល​មាន​ Kris ជា​ទូតសុឆន្ទៈ និងជាតារាតំណាង ឬអ្នកនាំពាក្យ បាន​សម្រេចផ្អាកការសហការជាមួយនឹង​លោកជាបន្តបន្ទាប់។ ដូចពេល​នេះ​ជា​ដើម ក្រុមហ៊ុន Louis Vuitton, Porsche និង BVLGARI ដែល​ធ្លាប់​រួមការងារជាមួយគ្នា​ជាយូរ ក៏ដាច់ចិត្តផ្ដាច់​កុងត្រាជាមួយនឹង​ Kris ដែរ។

ដោយឡែក​ សម្រាប់ការពិត​នៅ​ចុង​បញ្ចប់​នៃ​បញ្ហា​ក្ដៅគគុកមួយនេះ​ គ្រប់គ្នា​នៅតែរង់ចាំ​ជា​បន្តទៀត៕

ប្រភព៖ Allkpop ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម