• 2021-07-23 02:53:18
  • ព័ត៌មាន

BTS បំបែកកំណត់ត្រា ១១ឆ្នាំរបស់ Katy Perry បាន​ដោយងាយតាមរយៈបទឈ្នះៗ «Permission To Dance»

  • 2021-07-23 02:53:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីជាប់លេខ ១​លើតារាង Billboard’s Hot 100 រយៈពេល​ដល់ទៅ ៧សប្ដាហ៍ជាប់គ្នា​មក បទ «Butter» ក៏បាន​លើកមកុដឲ្យទៅបទ «Permission To Dance» ម្ដង ដោយខ្លួនត្រូវ​ធ្លាក់ទៅគ្រងតំណែង​លេខ ​វិញ។

មកដល់ពេល​នេះ​បទ «Permission To Dance» ត្រូវក្លាយជា​ស្ដេចប្រចាំតារាង Hot 100 ស្របពេលបទ «Butter» ទៅចាប់តំណែង​លេខ ​លើតារាង Song of the Summer​ ម្ដង។

ផ្អែកតាម Billboard ការ​គ្រោងតំណែង​ឌុបនេះ គឺ​កម្រមាន​អ្នកណា​ធ្វើ​បាន​ណាស់។ ជាការពិត គ្មាន​តារាណាមានសមត្ថភាព និងវាសនាផ្ទួនៗជាប់លេខ លើតារាង Hot 100 ផង និង Song Of The Summer ផងទេ ក្នុង​រយៈពេល​ជិត ១១ឆ្នាំ​កន្លងមកនេះ។ ប៉ុន្តែ​គេ​នៅចាំ​បាន​ថា​ Katy Perry គឺជា​តារា​ចុងក្រោយដែល​បាន​សម្រេចរឿងនេះ​កា​លពីឆ្នាំ ២០១០​។

កាល​ពីឆ្នាំ ២០១០ បទ "California Gurls” របស់ Katy Perry បាន​គ្រងតំណែងកំពូលលេខ ​លើតារាង Song Of The Summer ស្របពេលបទ​របស់នាង​មួយទៀតគឺ "Teenage Dream” ឈ្នះដៃឡើងកាន់ចំណាត់ថ្នាក់ទី ​លើតារាង Hot 100​៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម