• 2021-07-23 05:40:41
  • ព័ត៌មាន

ការពិតពី Xu Kai ក្មេងជំនាន់ ១៩៩៥ ដែលកំពុងឆក់បេះដូង​ Fan ឥតប្រណីដៃបច្ចុប្បន្ន

  • 2021-07-23 05:40:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Xu Kai ជា​តារា​ប្រុស​ចិន​ដែល​បាន​ប្រឡូក​ចូល​វិស័​យសិល្បៈផ្លូវការពេញមុខមាត់នៅឆ្នាំ ២០១៦ និង​បាន​បណ្ដែតខ្លួន ពឹង​លើសមត្ថភាពផ្ទាល់ តស៊ូ​រហូត​ទទួល​បាន​ជោគជ័យ​បន្តបន្ទាប់​នៅពេល​នេះ។

មានរឿងអ្វី​ខ្លះទៅ ដែល​អ្នកគួរ​ដឹង​ពី Xu Kai?

១. លោកកើតនៅ​ថ្ងៃទី ០៥ ខែមីនា ឆ្នាំ១៩៩៥ (តារានិករគឺ Pisces) នៅ​ខេត្ត Guangdong ប្រទេសចិន។

២. តាមពិតឈ្មោះ​ពិតរបស់ Xu Kai មិនមែន SOSO ទេ ប៉ុន្តែចៃដន្យដោយសារ ពេល​លោក​បង្កើតគណនីបណ្ដាញ​សង្គម ហើយបរាជ័យក្នុងការដាក់ឈ្មោះពិត ដោយសារឈ្មោះលោកមាន​គេ​ប្រើបាត់ទៅហើយ ដូចនេះ​ទើបលោករាយរក​ឈ្មោះ​ផ្សេង។ ចុចចុះឡើងដល់ឈ្មោះ SOSO លោកក៏សម្រេច​យក​សិន ហើយគិតថានឹង​ប្ដូរនៅពេល​ក្រោយ។ ប៉ុន្តែ​ដើម្បី​ប្ដូរឈ្មោះ​ថ្មី​ លោក​ត្រូវ​រង់ចាំយូរតទៀត ហើយនឹកឃើញថា​ខ្ជិល ក៏សម្រេច​ប្រើឈ្មោះ SOSO នេះ​តែម្ដងទៅ។

៣. គួរឲ្យស្ដាយ​ Xu Kai មិន​បាន​រៀន​បាន​យូរឆ្នាំទេ មានន័យ​ថា​ចូ​ល​សាកលវិទ្យាល័យបាន​តែឆ្នាំដំបូងៗ លោកក៏សម្រេចបោះបង់ការ​សិក្សាចោល និង​ចាប់យក​ការងារជា​តារាម៉ូដែល ដោយសារជីវភាពគ្រួសារមិនអំណោយផលពេលនោះ។

៤. ចំណូលចិត្តផ្នែកអាហារ៖ ចូលចិត្ត Burgers, ម្ហូបហឹរ, សាច់គោ, ម្ហូបរបស់ Hunan, ឆាសាច់ ពងទាក្រឡុកជាមួយម្ទេស។

៥. អ្វីដែល​ Xu Kai មិនចូលចិត្តគឺ អាហារណាខ្លាញ់ៗ ត្រី និង​គ្រឿងសមុទ្រ។

៦. ចំណូល​ចិត្តផ្នែកកីឡាគឺ បាល់បោះ ហើយលោកមាន​អារម្មណ៍ថា​ Zhang Zhehan ជាដៃគូដ៏ល្អ ពេល​លេងបាល់បោះជាមួយគ្នា។

៧. ពេល​ទំនេរ Xu Kai ចូលចិត្តមើលកុននៅផ្ទះ និង​ចេញ​ក្រៅជិះកង់ដើរលេង។

៨. លោកមិនសូវជា​ពូកែខាងច្រៀងទេ! កាន់តែ​ភ្ញាក់ផ្អើលលោកថា ខ្លួន​ក៏មិនសូវ​ប្រសប់លេងហ្គេមទេ (លេងដែរ គ្រាន់មិនចំណាប់ខ្លាំង​ដូចអ្នកជំនាញ)។

៩. លោកបាន​ទិញផ្ទះ​មួយខ្នងជូន​ឪពុកម្ដាយក្នុងក្រុង Shenzhen ពេល​ពេញវ័យ និងមាន​លទ្ធភាពគ្រប់គ្រាន់។

១០. នារីក្នុងក្ដីស្រមៃគឺ អ្នកណា​ដែល​មាន​ចរិតស្លូតបូត ចិត្តល្អ សុភាព ចរិយាមមាយាទល្អ រួសរាយស្រស់ស្រាយ មានការគិតវិជ្ជមាន និងចូលចិត្តកីឡា៕​​

អត្ថបទ៖ យី សុធារី

មតិយោបល់