• 2021-07-23 08:00:30
  • ជីវិតតារា

ដឹង​រឿង​ពិត​មួយ​ទៀត កាលជាង២០ឆ្នាំមុន ខាន់ ជេមស៌ ​ជីវិត​ផ្ញើ​លើ​ផ្ទៃ​ទឹកដ៏​ធំ​ល្វឹងល្វើយ!!

  • 2021-07-23 08:00:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រប់គ្នាកម្របានដឹងពីជីវិតពិតរបស់ តារាចម្រៀងដ៏ល្បី លោក ខាន់ ជេមស៌ណាស់ ថា ពី​មុន​លោក​មាន​ស្ថានភាព​បែប​ណា​នោះនោះទេ ទើបថ្ងៃនេះលោកបានចេញមកបង្ហាញចំណាប់អាម្មណ៏នៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយបង្ហាញពីមោទកភាពចំពោះខ្លួនឯង ដែលវីវត្តខ្លួនបានយ៉ាងជោគជ័យទាំងជាតារាល្បី​និងជាសហគ្រិនទៀតផង។

នេះ​ជា​ការ​បើក​បង្ហាញ​ជា​ថ្មី​ទៀត បន្ទាប់​ពី​លោក​បាន​លាត​ត្រដាង​ស្ថានភាព​គ្រួសារ​​ ដែល​លោក​មានកូន៤ តាំង​ពី​មុន​ចូល​សិល្បៈ កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​។ ឥឡូវ​ថ្ងៃនេះបានមករៀបរាប់បន្ថែម​ពីជិវិតតស៊ូរបស់​លោក​កាល​ពី​ជាង២៣ឆ្នាំមុន។ កាល​ពី​ជាង ២០​ឆ្នាំ​មុន​នោះ គឺ​លោក​ចាប់​ផ្ដើម​ជីវិត​ជា​កម្មករ​ដើរ​តាម​ទូក​ប៉ុណ្ណោះ។

«ឆ្នាំ ១៩៩៨ ជាកម្មករចុះទូកនៅប្រទេសថៃ ឆ្នាំ ២០០២ ជាអ្នកចំរៀងប្រចាំនៅបៀរហ្គាឌិនឆ្នាំ ២០០៧ មានវាសនាបានក្លាយជាតារាចំរៀងល្បី ឆ្នាំ២០២១ ជាតារាចំរៀងផងជាសហក្រិនផង ខ្ញុំពិតជាមានមោទនភាពចំពោះខ្លួនឯងណាស់»។ ជេមស៍ ថ្លែង។

នៅ​ពេល​ថ្លែង​បែប​នេះ ទើប​គេ​ដឹង​ថា វីដេអូ​សាច់​រឿង​មួយ​របស់ ខាន់ ជេមស៍ កាល​ពី​ឆ្នាំ ២០២០ មាន​ចំណង​ជើង​ថា "កុំ​ក្រយូរពេក" តាម​ពិត​ជា​សាច់​រឿង​ស្ដី​ពី​ការ​តស៊ូ​ពិ​តប្រាកដ​របស់​លោក​សោះ។

លោក ខាន់ ជេមស៌ បានបន្ថែមទៀតថា មិនថាពីមុនយើងជាអ្វី សូមឲ្យយើងមានក្តីស្រមៃអោយធំ នឹងមានការខិតខំប្រឹងប្រែងតស៊ូយ៉ាងពិតប្រាកដថ្ងៃណាមួយយើងនឹងជោគជ័យ ជាក់ជាមិនខាន ស៊ូៗ៕

អត្ថបទ៖ Tep Sovannmoly

មតិយោបល់