• 2021-07-23 09:45:10
  • ជីវិតតារា

ឈប់ឆ្ងល់ទៀត! ពេលនេះ ម៉េងលិ បង្ហើប​អស់​ហើយ​ថា​នាង​រកស៊ី​អី ធ្វើ​អី ទើប​មាន​លុយ​ដូច​សព្វថ្ងៃ!

  • 2021-07-23 09:45:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​មាន​ការ​ចោទសួរ​ដដែលៗ​ច្រើន​ដង​ពេក កញ្ញា អៀ ម៉េងលិ ហៅស្រីលិ ជាតារាសម្តែងដ៏ស្រស់ស្អាត មុខមានមន្តស្នេហ៏ ដែលជាដៃគូសម្តែងយ៉ាងសាកសមជាមួយផាន់រ៉ុង បាន​ចេញ​មក​បើក​កកាយ​អស់​ហើយ​ថា​នាង​រកស៊ី​អី ធ្វើ​អី​​ទើប​មាន​លុយចាយ​សព្វ​ថ្ងៃ​នេះ។

ស្រីលិ បន្ទាប់ពីមហាជនបានស្គាល់ច្រើនតាមរយៈការសម្តែងរួចមក គេកត់​សម្គាល់​ឃើញកញ្ញា តារា​ស្រី​វ័យ​ក្មេង​រូប​នេះ មាន​ជីវិត​រស់​នៅ​យ៉ាងហ៊ឺហារ ដោយមានទាំង ផ្ទះ ឡាន និងមានអ្វីៗគ្រប់សព្វបែបយ៉ាងទៀតផង។ បញ្ហា​នេះ បាន​ធ្វើឲ្យមហាជនជាច្រើនមានចម្ងល់ចង់ដឹងថា ស្រីលិ នៅក្មេងសោះ តើនាង រកស៊ីអ្វី ធ្វើការអ្វី ទើប​បានមានគ្រប់បែបយ៉ាង​នេះ។

តប​ទៅ​នឹង​រឿង​អស់​នោះ ថ្ងៃនេះ កញ្ញា អៀ ម៉េងលិ ហៅស្រីលិ បានលាតត្រដាងការពិតទាំង​អស់​ ទៅកាន់អ្នកដែលឆ្ងល់ ពិសេស​អ្នក​ដែល​បាន​ចោទ​សួរ​នាង។ ស្រី​ស្អាត បាន​លើក​ឡើង​ថា បច្ចុប្បន្ន ក្រៅ​ពី​ការងារ​សិល្បៈ នាង​មានជំនួញការរកស៊ីក្នុងដៃមិនតិចទេ ដូចជា លក់ស្រា លក់ផលិតផល ថតស្ពតគ្រប់ផលិតផលអនឡាញ មិនតែប៉ុណ្ណោះ សុទ្ធតែរបរ សុចរិតថែមទៀតផង។

យ៉ាង​នេះ​ក្ដី ស្រីលិ មិនបានបង្ហើប​ប្រាប់ពីចំណូលពិត​ប្រាកដ​នោះទេ ដោយ​សុំ​ទុក​ជា​ការ​សម្ងាត់។ នាងថា ប្រសិន​បើប្រាប់នោះ គ្រប់គ្នាប្រាកដជាថានាងអួតមិនខាន។ ស្រីលិ គ្រាន់តែប្រាប់ឲ្យដឹងថា ប្រាក់ចំណូលរបស់​នាងក្នុងមួយខែ យ៉ាងអន់ណាស់ក៏បានសមល្មមអាចចិញ្ចឹមគ្រួសារទាំងមូលរស់យ៉ាងស្រួលដែរ៕

អត្ថបទ៖ Tep Sovannmoly

មតិយោបល់