• 2021-07-26 06:50:59
  • ជីវិតតារា

ក្រោយ​ធ្វើ​ឲ្យ​គេ​ឆ្ងល់​រឿង​ប្រកាស​រក​ប្រពន្ធចុងឲ្យ​ប្ដី ពេល​នេះ សូដានីតា បានបង្ហាញការពិតហើយ!

  • 2021-07-26 06:50:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីពេលថ្មីៗកន្លងទៅនេះ តារាសម្តែង និងជាពិធីការិនី អ្នកនាងសុដានីតា បានធ្វើឲ្យមហាជនមានការផ្ញាក់ផ្អើល និងផ្ទុះការចាប់អារម្មណ៏យ៉ាងខ្លាំង ក្រោយឃើញតារាស្រីរូបនេះប្រកាសស្វែងរកស្រី រឺប្រពន្ធចុងឲ្យស្វាមីរបស់ខ្លួន។

តារាសម្តែងស្រី សាច់សខ្ចី អ្នកនាងសូដានីតា កាលពីពេលថ្មីៗនេះបានបង្ហោះសារដែលមានអត្ថន័យចាក់ដោតនៅលើគណនីហ្វេសប៊ុករបស់ខ្លួនដោយបានសរសេរពីការប្រកាសដំណឹងរកស្រីរឺប្រពន្ធចុងឲ្យស្វាមីរបស់អ្នកនាង ។

ការប្រកាសដំណឹងនេះ ធ្វើ​ឲ្យ​គ្រប់គ្នាមាន​ការ​ងឿង​ឆ្ងល់ ថា​តើនាង​កើត​អី មាន​បញ្ហា​ជាមួយ​ស្វាមី​មែន​? ខណ​ៈគេ​ឃើញ​ប្រិយមិត្ត​ ពិសេស​មិត្ត​រួម​អាជីព​នាង​ជា​ច្រើន​បាន ស្នើ​ឲ្យ​នាង​ទប់​ចិត្តសិន។ ឯ​អ្នក​ខ្លះ ក៏​គិត​ថា​អាច​ជារឿងលេងសើចទេ ព្រោះកាលពីពេលទៅថ្មីៗអ្នកនាង សូដានីតា ទទួលបានភាពផ្អែមល្ហែម ការយល់ចិត្ត ថ្នាក់ថ្មម ពីស្វាមីវ័យក្មេងរូបសង្ហាគឺ លោក យុទ្ធ ឋានៈ សោះ រឿង​អីនាង​បែរ​ពេលនេះស្រប់តែមកសរសេរបែបនេះ ។

យ៉ាងណាភ្លាមៗ គេ​មិនឃើញអ្នកនាងសូដានីតាឆ្លើយតបថាជាកាពិតនោះទេ ។ ប៉ុន្តែនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ អ្នកនាង សូដានីតា បានបកស្រាយភ្លាមៗដោយមិនបង្អង់យូរ ដើម្បីឲ្យមហាជន និង​អ្នក​គាំទ្រ​របស់នាងបានដឹងតាមរយៈ Sabay ថា សារដែលអ្នកនាងបានសរសេរនៅលើហ្វេសប៊ុកនោះ គឺមិនមែនជាការពិតនោះទេ។

តារាស្រី បញ្ជាក់​ថា សារ​នោះ នាង​គ្រាន់តែសរសេរលេងប៉ុណ្នោះ ហើយ​ក្នុងនោះដែរ អ្នកនាងក៏មិន​មាន​បញ្ហា​អ្វី​ជាមួយ​ស្វាមី​ដែរ។

តារាសម្តែងស្រី អ្នកនាងសូដានីតា បានសម្រេចចិត្តកសាងគ្រួសារជាមួយតារាសម្តែងប្រុសរូបសង្ហា លោក យុទ្ធឋានៈ៣ទៅ៤ឆ្នាំហើយ ដោយមិនទាន់ចូលរោងការ រហូតទទួលបានចំណងដៃកូនប្រុសអាយុជិត៥ខែ ដ៏គួរឲ្យស្រលាញ់ម្នាក់ទៀតផង។ បែប​នេះ​ក្ដី បានបញ្ជាក់ទៀតថា អ្នកនាងមិនទាន់គិតរឿងរៀបការនោះទេ ព្រោះឥឡូវវិបត្តិកូវិដ១៩ កំពុងតែវឹកវរ ៕

អត្ថបទ៖ Tep Sovannmoly

មតិយោបល់
អត្ថបទពេញនិយម