- 2021-07-26 05:13:03
- ព័ត៌មាន
Ji Chang Wook ក្លាយជាតារាកូរ៉េម្នាក់ទៀតដែលឆ្លងមេរោគ COVID-19
- 2021-07-26 05:13:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ji Chang Wook ក្លាយជាតារាកូរ៉េម្នាក់ទៀតដែលឆ្លងមេរោគ COVID-19
ចន្លោះមិនឃើញ
យោងតាមការចេញផ្សាយរបស់ JTBC បានបញ្ជាក់ថា Ji Chang Wook បានធ្វើតេស្តរកឃើញមេរោគកូវីដ ១៩ ហើយភ្លាមៗលោកបានដាក់ខ្លួនដាច់ដោយឡែកពីគេឯង ដើម្បីសម្រាកព្យាបាល។
តាមព័ត៌មាន តារាប្រុសរូបនេះដឹងខ្លួនថាមានអាការៈមិនស្រួល ហើយក៏បានទៅធ្វើតេស្ត ឯលទ្ធផល ចេញមកគឺមានសញ្ញាវិជ្ជមានកូវីដ។ ចំណែកការងារថតរឿងថ្មី «Annarasumanara» ត្រូវផ្អាកសិនដែរ ស្របពេលក្រុមការងាររឿងទាំងអស់បានធ្វើតេស្តជាបន្តបន្ទាប់ ព្រមទាំងកំពុងចាំលទ្ធផលចេញមក៕