• 2021-07-27 05:38:41
  • ព័ត៌មាន

១០ ចំណុចពី Park Jin Young បុរសល្អទាំងព្រម ដូចមាសទឹកដប់

  • 2021-07-27 05:38:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«The Devil Judge» ជាខ្សែភាពយន្តថ្មី​សម្ដែង​ជាតួឯកដោយ​ Ji Sung​ និង​ Park Jinyoung ដែល​ពេញ​ដោយ​រឿង​ក្ដី និង​អាថ៌កំបាំង ហើយកំពុង​នាំចិត្តអ្នកតាមដាន​ K-Dramaជក់ចិត្តមិនស្ទើរ​ទេ ក្រោយចេញ​ផ្សាយ​ភ្លាម។

នេះ​ជា​ស្នាដៃ​សម្ដែង​ថ្មី​របស់ តារា K-Pop សមាជិក GOT7 ដែល​កាន់តែ​ឲ្យ​ Fan ជឿជាក់កាន់តែខ្លាំង​នូវ​សមត្ថភាព​សម្ដែង​របស់លោក។ ទាំង​បុរស និង​នារី​សុទ្ធ​តែពេញ​ចិត្តនឹង​មន្តស្នេហ៍របស់ Jinyoung ហើយពេល​នេះ​យើងនឹង​នាំ​អ្នក​មកដឹង​រឿង​ពិតបន្ថែម​ទៀតពីលោក៖

១. Park Jinyoung កើតថ្ងៃទី២២ ខែកញ្ញា ឆ្នាំ១៩៩៤ ក្នុង​ស្រុក Jinhae-Gu ក្រុម Changwon ខេត្ត Gyeongsangnam ប្រទេស​កូរ៉េខាងត្បូង។ រឿង​សំខាន់​មួយទៀត ដោយសារ​តែ​មាន​ឈ្មោះ​ដូចគ្នា​នឹងអតីត CEO របស់ JYP គឺ Park Jinyoung ទើប​ Jinyoung (GOT7) មាន​អារម្មណ៍មិនស្រណុក​ឡើយពីដំបូង។ ជាឧទាហរណ៍ពេល​ម្ដាយ ផ្ញើរបស់ញ៉ាំដូចជា គីមឈីជា​ដើមឲ្យលោកញ៉ាំ ប៉ុន្តែ​អាហារទាំងនោះ តែង​ត្រូវ​បាត់ខ្លួន ព្រោះ​ឈ្មោះ​អ្នក​ទទួល​ដែល​ដូចនឹង​លោក​ទទួលជំនួសបាត់ទៅហើយ។

២. ម្ដាយរបស់ Jinyoung ជាអ្នក​បញ្ជូន​កូនឲ្យកូន​ក្នុង​ផលិតកម្ម​ ដើម្បីប្រឡង​ចម្រៀង។ ហេតុដែល​នាំឲ្យអ្នក​ស្រីធ្វើ​បែប​នេះ​ គឺ​ដោយសារ​ចង់​ឲ្យកូនផ្ដោត​លើ​ការសិក្សា ព្រោះ​បើ​លោក​ត្រូវ​បាន​ម្ដាយ​លើកទឹកចិត្តបែបនេះ ដូចនេះ​លោកនឹង​មានកម្លាំង​ចិត្តកាន់តែ​ខ្លាំង​សម្រាប់​ផ្ដោត​លើ​ការងារ​សាលា។ គួរ​ឲ្យសរសើរ​ លទ្ធផលចុងក្រោយ Jinyoung ទទួល​ជោគជ័យ​ទាំង​ការងារសាលា និង​ឈ្នះ​ក្នុងការប្រកួត​ចូលសិល្បៈទៀត។

៣. ជាប់តំណែង​លេខ ១ ពេល​ឆ្លងកាត់វិញ្ញាសាសម្ដែង​ កាល​នៅជា​អ្នក​ហ្វឹកហាត់ចំណូល​ថ្មី

មនុស្ស​ជា​ច្រើន​អាច​នឹង​គិតថា​ Jinyoung កើតមក​ដើម្បី​តែធ្វើជា​ Idol (តារាចម្រៀង-រាំ)។ ប៉ុន្តែ​ដឹង​ទេ? កាល​ពីនៅ​ជា​ Trainee លោក​ថែម​ទាំង​ធ្លាប់ជាប់​លេខ ១ ពេល​ប្រកួត​វិញ្ញាសាសម្ដែងទៀតផង។ ហេតុនេះ​ទើប​លោក​មាន​ឱកាស​បាន​ចូល​សម្ដែង​រឿង «Dream High 2» កាល​ពីឆ្នាំ ២០១២ ហើយរហូត​ដល់ ២០១៤ ទើប​លេចមុខជា​ GOT7។

៤. កាល​ពីនៅ​រៀន Jinyoung ក៏ធ្លាប់​ត្រូវ​បាន​គេ​ Bully ដែរ

ដោយសារ​ជា​ក្មេង​ស្លូតបូត ទើប​ងាយ​នឹង​ត្រូវ​មិត្តរួម​ថ្នាក់មើលងាយ​ធ្វើបាប ឬ Bully។ ហេតុនេះទើប​ពេល​ណា​ឲ្យតែឃើញ Jinyoung អង្គុយតែឯង ឬ​ញ៉ាំអ្វី​មួយ មិត្តល្អប៉ុន្មាន​នាក់តែង​នៅ​កំដរគ្រាន់​បាន​ជា​គ្នា កុំឲ្យអ្នក​ផ្សេង​មក​ធ្វើបាប។ ដោយសារ​ចរិត​ល្អ ស្មោះត្រង់ ស្លូតបូត ផ្សំ​នឹង​មុខមាត់ស្អាតបាត និង​មាន​សមត្ថភាព​ខ្ពស់បែប​នេះ​ហើយ ទើប​ត្រូវអ្នក​គាំទ្រ​ឲ្យឈ្មោះថា​ជា «Model Of Life»។

៥. ត្រូវ​មិត្តភ័ក្តិ​ហៅថា «តារាលំដាប់ពិភពលោក Park Jin Young»

ក្រៅពីជា​ប្រធានថ្នាក់ Jinyoung ក៏រៀនពូកែ​ដែរ សូម្បី​មិត្តរួមថ្នាក់​ខ្លះ​ថែមទាំង​លង់នឹង​លោក ព្រម​ទាំង​លើក​ថា​នឹង​ក្លាយជា «តារាល្បីលំដាប់ពិភពលោក» ទៀត។ រហូត​មក​ដល់ពេល​នេះ​ Jinyoung បាន​ឈាន​ដល់ចំណុច​ជោគជ័យ មិនឲ្យខុសមាត់មិត្តភ័ក្តិឡើយ។

៦. Jinyoung បាន​ឈ្នះ​តំណែង​លេខ ២ ជា​តារា​ដែល​មាន​ស្នាដៃថតរូបស្អាត ពេល​យក​រូបភាព​ទាំងអស់មក​ដាក់តាំង​បង្ហាញ និង​ឲ្យមហាជន​បោះឆ្នោត។

៧. ដោយសារភាព​ល្អ សឹង​គ្មាន​ទាស់របស់​ Jinyoung បែប​នេះ​ហើយ សូម្បី​អ្នកគាំទ្របុរសៗ ក៏ទប់ចិត្តមិនស្រឡាញ់​មិន​បាន​ដែរ។ ស្របពេលតារាប្រុស​ខ្លះ​សម្បូរអ្នក​គាំទ្រជានារីៗច្រើនដាច់ ប៉ុន្តែ​ Jinyoung មាន​ទាំង ​Fan បុរស និង​នារី​ ហើយវា​ក៏​ក្លាយជា​រឿង​គួរ​ឲ្យសរសើរដែរ។

៨. ចំណូលចិត្ត៖

  • Jinyoung ចូលចិត្តញ៉ាំ Hamburgers, Pizza និង​សាច់គ្រប់ប្រភេទ់
  • ស្រឡាញ់ពណ៌ស និង​ខៀវ
  • ពេល​ទំនេរចូលចិត្ត មើលរឿង (រឿងមនោសញ្ចេតនា កំប្លែង និង​ភ័យរន្ធត់)

៩. និយាយពីចរិតវិញ Jinyoung ជា​មនុស្សពូកែអត់ធ្មត់ ស្មោះត្រង់ គួរឲ្យទុកចិត្ត នឹងធឹង និងពូកែធ្វើការខ្លាំង​បំផុត។

១០. ប្រភេទនារី​ដែល Jinyoung ស្រឡាញ់ គឺ​អ្នកណា​ដែល​ មាន​ភាព Cute ចេញពីក្នុងខ្លួនច្រើនៗ៕​

ប្រភព៖ beauty321 ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់