• 2021-07-28 02:59:01
  • ព័ត៌មាន

រម្លឹកដល់ព្រឹត្តិការណ៍ប្រកួត ISAC របស់ K-Pop គ្មានអ្នកណាភ្លេចមហាសម្រស់លំដាប់ Legend ទាំងនេះទេ

  • 2021-07-28 02:59:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកស្នេហាវិស័យកីឡាទូទាំងពិភពលោកកំពុងជក់ចិត្តតាមដាន​ព្រឹត្តិការណ៍ប្រកួត​កីឡាអូឡាំពិក​ទីក្រុង​តូក្យូឆ្នាំ ២០២០​។។ ស្ថិតក្នុងឱកាសនេះ អ្នកគាំទ្រ K-Pop ក៏នៅ​ចាំ​មិនភ្លេចនូវពេលវេលាមួយចំនួនក្នុងកម្មវិធី ISAC (Idol Star Athletics Championships) ដែល​ជា​ព្រឹត្តិការណ៍ធំ​មួយ​ដែរសម្រាប់​វិស័យ K-Pop​។

កម្មវិធី​នេះត្រូវ​បាន​រៀបចំ​ដោយ​ MBC ដោយប្រជុំ​ទៅដោយតារា​ K-Pop ល្បីៗទាំងប្រុស ទាំង​ស្រី​ជា​ច្រើន​នាក់ ចូលរួម​ប្រកួតគ្នាលើវិញ្ញាសាច្រើនមុខ ដើម្បី​រក​ជើង​ឯករៀងរាល់ឆ្នាំ។ គ្រប់សកម្មភាព​ប្រកួត​ស្វិតស្វាញត្រូវ Fan ចងចាំមិនភ្លេចឡើយ ប៉ុន្តែ​បើនិយាយដល់តារាស្រីមហាសម្រស់ដែល​បង្ហាញ​ខ្លួនក្នុង​កម្មវិធី ISAC នេះ គ្រប់គ្នានឹង​នឹក​ដល់មុនគេដល់ Tzuyu (TWICE), Irene (Red Velvet), Cheng Xiao (WJSN) និង​តារា​ស្រី​ផ្សេង​ទៀតដែល​ត្រូវ​បាន​គេ​ឲ្យរហស្សនាមថា​ជា «ទេពអប្សរកីឡា»​។

ដូចនេះ​សូមទស្សនា​រូបភាព​ដូចខាងក្រោម៖

១. Tzuyu (TWICE)

២. Irene (Red Velvet)

៣. Cheng Xiao (WJSN)

៤. Yuqi ((G)-IDLE)

៥. Mina (TWICE)

៦. Yeji (ITZY)

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់