• 2021-07-28 06:16:38
  • ព័ត៌មាន

អបអសាទរ! សហព័ន្ធបាល់ទាត់កូរ៉េបានតែងតាំង Minho ជា​ទូតសុឆន្ទៈប្រចាំ K-League ហើយ

  • 2021-07-28 06:16:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាម Korea Professional Football Federation បាន​ប្រកាសថា Minho (SHINee) ត្រូវ​បាន​តែងតាំង​ជាទូតសុឆន្ទៈប្រចាំ ក្រុមបាល់ទាត់អាជីព K-League​។

Minho បាន​និយាយ​ថា​៖ «ខ្ញុំ​ពិតជា​មាន​សេចក្ដីសោមនស្សណាស់ដែល​ត្រូវ​បាន​តែង​តាំង​ជាង​ទូសុឆន្ទៈប្រចាំ K-League។ ខ្ញុំនឹង​ប្រឹងប្រែងឲ្យអស់ពីសមត្ថភាពរបស់ខ្ញុំ​ក្នុង​ការ​ផ្សព្វផ្សាយលើកស្ទួយ K-League និង​ផ្ដល់នូវកម្លាំង​ចិត្តដល់មនុស្ស​គ្រប់គ្នា»​។

ជាមួយ​គ្នា​នោះ ក្នុង​នាម​ជា​អ្នក​តំណាងរបស់ K-League លោក​ក៏នឹង​ចូលរួមក្នុង​ព្រឹត្តិការណ៍ផ្លូវការ​ផ្សេងៗ ដែល​រៀបចំ​ដោយ​សហព័ន្ធ ព្រម​ទាំង​នឹងដើរតួ​យ៉ាង​សំខាន់ ក្នុង​ការ​លើកកម្ពស់ K-League តាមរយៈសកម្មភាពផ្ទាល់ខ្លួន​។ ពិធីជំនួបត្រូវ​បាន​រៀបចំ ឡើង​កាល​ពីថ្ងៃទី១៤ ខែកក្កដា នៅ​ Sunggok Museum of Art ក្នុង​ក្រុងសេអ៊ូល។ ជាមួយគ្នានេះ​លោក Hwang Sun Hong, Choi Yong Soo, Cho Won Hee និង Bae Seong Jae ក៏ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតផងដែរ៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់