• 2021-08-02 05:11:41
  • ព័ត៌មាន

ផ្ដើម​ពី​រឿង អ៊ិន សុភិន-រ៉ាស៊ី ឥឡូវ មូល សុវណ្ណគីរី បញ្ចេញ​រឿង​មួយ​ទៀត លោក​ជួប​ខ្លួន​ឯង

  • 2021-08-02 05:11:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​រ៉ាវ​ទំនាស់​ក្នុង​ការ​រកស៊ី​ដែល​មាន​ម្ចាស់​បំណុល និង​កូន​បំណុល​រវាង​លោក សុខ រ៉ាស៊ី និង អ៊ិន សុភិន បាន​នាំ​ឲ្យ​ធ្លាយ​ដល់​រឿង​ខ្លះ​ទៀត​នៅ​ក្នុង​សង្គម​សិល្បៈ ខណៈ​ពេល​នេះ អតីត​ហ្វ្រេសស៊ី​ឆ្នាំ ២០០៥ មូល សុវណ្ណគីរី បាន​ចេញ​មុខ​បង្ហើប​រឿង​រ៉ាវ​ដែល​លោក​ជួប​ដែរ។

លោក មូល សុវណ្ណគរី បាន​បាត់​មុខ​យូរ​ហើយ​នោះ នៅ​ថ្មី​ៗ​នេះ បាន​ចេញ​មកបញ្ចេញ​រឿង​នេះ ក្រោយ​ឃើញ​សាច់​រឿង​រវាង​លោក អ៊ិន សុភិន និង រ៉ាស៊ី។ លោក​បាន​បញ្ចេញ​ឲ្យ​ដឹង​ថា លោក​ក៏​មាន​រឿង​ដូច​គ្នា​ដែរ ជាមួយ​មនុស្ស​ដែល​រាប់​អាន​គ្នា​ជិតស្និទ្ធ​ថែម​ទៀត ប៉ុន្តែ​គេ​នៅ​តែ​អាច​ធ្វើ​រឿង​ហួស​ចិត្ត​បាន ដូច​ដែល រ៉ាស៊ី បាន និង​កំពុង​ជួប​នា​ពេល​នេះ។

គីរី ថ្លែង​បែប​នេះ ក្រោយ​ពី​លោក សុខ រ៉ាស៊ី បាន​លើក​ពី​សាច់​រឿង​របស់​លោក និង​លោក អ៊ិន សុភិន ដែល​លោក​ថ្លែង​ថា អគ្គនាយក​ក្រុមហ៊ុមហាហង្ស បាន​លើក​ឡើង​ពី​ចំណុច​នៅ​ក្នុង​ការ​រកស៊ី​រវាង​ភាគី​ទាំង​ពីរ​ថា កន្លង​មក​តម្លៃ​មិន​ទាន់​ព្រមព្រៀង ព្រម​ទាំង​មិន​មាន​ឯកសារ​ស្រប​ច្បាប់​ទៀត លើ​កិច្ច​សន្យា​ជួល​ឧបករណ៍​ទាំង​ឡាយ​ដែល​បម្រើ​ឲ្យ​ការ​ផ្សព្វផ្សាយ និង live កម្មវិធី​កន្លង​មក​ផង។

បញ្ហា​នេះ រ៉ាស៊ី ថា អ៊ិន សុភិន បាន និង​កំពុង​រក​លេស​ដើម្បី​រួច​ពី​ការ​ចោទ​ប្រកាន់​ជុំវិញ​រឿង​ជំពាក់​ប្រាក់​លោក​ពី​ការ​ជួល​ឆាក​រៀប​ចំ​ដំណើរ​កម្មវិធី​កាល​ពី​១​ឆ្នាំ​មុន។ ជុំវិញ​បញ្ហា​នេះ មូល សុវណ្ណគីរី បាន​លើក​ឡើង​ថា ទោះ​មាន​ឯកសារ​ផ្លូវ​ច្បាប់ មនុស្ស​ចង់​បោក គឺ​នៅ​តែ​បោក​ដដែល។

លោក សរសេរ​សារ​ថា "ហើយថ្ងៃក្រោយចង់ឯកសារមេធាវីប្រថាប់ត្រា សំលាញ់មនុស្សកុហកបោក​ប្រាស់ មិនដែលអ្នកដ៏ទៃទេ តែអ្នកស្គាល់គ្នាហើយនិយាយថាសុទ្ធបងប្អូនយើងទេ ចុងក្រោយគឺ១ក្តាចប់!”។ គីរី បាន​បន្ត​ថា លោក​បាន​ធ្វើ​កម្មវិធី​ឲ្យ​បុគ្គល​ម្នាក់​ចំនួន ៣​កម្មវិធី​ឯណោះ ប៉ុន្តែ​ធ្វើ​ចប់​គេ​មិន​បើក​លុយ​ឲ្យ។ "គេសុីដាច់លុយធ្វើអោយគេ៣កម្មវិធីពិធីករមិនអោយលុយដែរនឹង!”។

លោក សុខ រ៉ាសី បាន​ព្យាយាម សួរ​បញ្ជាក់​អត្តសញ្ញាណ​របស់​ភាគី​ម្ខាង​ទៀត​របស់ គីរី ប៉ុន្តែ អតីត​ហ្វ្រេស៊ី ​មិន​បាន​បង្ហាញ​ពី​អត្តសញ្ញាណ​ពិត​ប្រាកដ​ឡើយ ដោយ​លោក​លើក​ឡើង​ថា កុំ​ឲ្យ​ប៉ះពាល់​ដល់​គេ។

លោក សុខ រ៉ាស៊ី និង​លោក​អ៊ិន សុភិន ចាងហ្វាង​ផលិតកម្ម​មហាហង្ស កំពុង​មាន​ទំនាស់​ផ្នែក​សេដ្ឋកិច្ច លើ​ការ​ជួល​សេវា​រៀប​ចំ​កម្មវិធី​ប្រកួត​សម្រស់​មួយ​កាល​ពី​ឆ្នាំ​ទៅ។ សេវា​នោះ បើ​តាម រ៉ាស៊ី ជិត ២ម៉ឺន​ដុល្លារ ដែល​ចំនួន​នេះ លោក​មិន​ទាន់​ទទួល​បាន​សំណង​នៅ​ឡើយ បើ​ទោះ​សូម្បី​លោក​អង្វរ​ឲ្យ​សង​បណ្ដាល ៥០០-១០០០ដុល្លារ​១​ខែ​ក៏​បាន​ក៏​ដោយ។

អស់ចិត្ត​នឹង​ការរង់ចាំ​បន្ត​ទៀត លោក​បាន​បើក​កកាយ​រឿង​នេះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ដើម​ខែ ហើយ​លោក អ៊ិន សុភិន បាន​ទាម​ទារ​ឲ្យ​លោក​ធ្វើ​ការ​សុំទោស​ជា​សាធារណៈ ដែល​ជា​ផ្នែក​មួយ​នៅ​ក្នុង​ដំណោះស្រាយ​ទំនាស់​រវាង​គ្នា។ ប៉ុន្តែ​លោក រ៉ាស៊ី ប្រកាន់​ជំហរ​ថា មិន​សុំ​ទោស​ដាច់​ខាត ហើយ​លោក​នឹង​តតាំង​ក្ដី​ជាមួយ ចាងហ្វាង​ផលិតកម្ម​ដល់​ណា ក៏​លោក​កំដរ​ដែរ។

ងាក​មក​លោក អ៊ិន សុភិន វិញ ក៏​បាន​បញ្ជាក់​ថា លោក​ក៏​ត្រៀម​ត​ទល់​ផ្លូវ​ច្បាប់​ដូច​គ្នា។ លោក​ថា "ខ្ញុំ​មិន​ចង់​តបត​អ្វី​ទៀត...ទុក​ទៅ​តុលាការ​ចុះ ខ្ញុំ​នឹង​បញ្ចប់​រឿង​ឲ្យ​ល្អ​មើល"៕

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី