
- អង្គារ, 3 សីហា 2021 02:47
- ព័ត៌មាន
ទើបធ្លាយរឿង អម្ពរ ទេវី ល្បីឈ្មោះខ្លាំងតាមរយៈស្នាដៃ២ របស់ ហ៊ុយ ពុធ ក្រោយមរណៈភាពផលិតកររូបនេះ
- អង្គារ, 3 សីហា 2021 02:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទើបធ្លាយរឿង អម្ពរ ទេវី ល្បីឈ្មោះខ្លាំងតាមរយៈស្នាដៃ២ របស់ ហ៊ុយ ពុធ ក្រោយមរណៈភាពផលិតកររូបនេះ
ចន្លោះមិនឃើញ
វាពិតជាដំណឹងដ៏គួរឲ្យសោកស្ដាយ និងក្រៀមក្រំបំផុតសម្រាប់សិល្បករ សិល្បការិនីខ្មែរ ចំពោះមរណភាពរបស់អ្នកនិពន្ធ និងដឹកនាំរឿងជើងចាស់ ហ៊ុយ ពុធ កាលពីយប់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២១។ ល្ងាចមិញ និងនៅព្រឹកថ្ងៃទី៣ ខែសីហា នេះ គេឃើញមានអ្នកនិពន្ធ និងអ្នកសិល្បៈកាន់តែច្រើនឡើងបានចូលរួមរំលែកទុកតាមរយៈការសរសេរសារបណ្ដាញសង្គម ហើយក៏បានរំលឹកនូវស្នាដៃលោកមួយចំនួនដែរ។
លោក ហ្វៃ សំអាង ដែលប្រិយមិត្ដនៅតែចាំឈ្មោះ និងគាំទ្រស្នាដៃរបស់លោកនោះ បានសរសេរសាររំលែកទុកតាមបណ្ដាញសង្គមFacebook ថា រូបលោក និងគ្រួសារពិតជាមានក្ដីក្ដុកក្ដួល និងសោកស្ដាយជាទីបំផុត ចំពោះមរណភាពលោកគ្រូ ហ៊ុយ ពុធ។ លោកថា លោកគ្រូ ហ៊ុយ ពុធ គឺជាកំពូលអ្នកដឹកនាំរឿងភាពយន្ត ចម្រៀងកាយវិការ ចម្រៀងខារ៉ាអូខេ និងកម្មវិធីទូរទស្សន៍តាំងពីមុនសម័យឆ្នាំ១៩៧៥ រហូតមកដល់សម័យបច្ចុប្បន្នលើស្នាដៃជាច្រើន។
ហ្វៃ សំអាង៖"លោកគ្រូមានស្នាដៃច្រើនគួរឲ្យគោរពកោតសរសើរ ហើយរឿងល្បីល្បាញខ្លាំង គឺរឿង"ស្នេហ៍ហែកជ្រែកវិញ្ញាណ"ដែលធ្វើឲ្យអ្នកស្រី អម្ពរ ទេវី ទទួលបានភាពល្បីល្បាញនៅក្នុងពិភពភាពយន្ត រឿង"បុត្រាភុជង្គនាគ"។ល។ និងមានបទចម្រៀងជាច្រើននៅក្នុងផលិតកម្មហង្សមាស និងរស្មីហង្សមាស"។
ក្រៅពីលោក ហ្វៃ សំអាង ក៏មានអ្នកសិល្បៈខ្លះទៀតដែរដែលបង្ហាញការសោកស្ដាយ និងក្ដុកក្ដួលនូវដំណឹងមរណៈភាពនេះ ប៉ុន្ដែពួកគេមិនបានបង្ហាញពីប្រវត្ដ និងស្នាដៃរបស់អ្នកដឹកនាំរឿង ហ៊ុយ ពុធ ទេ។ ភរិយា និងកូនចៅរបស់លោក ហ៊ុយ ពុធ បានប្រកាសដំណឹងមរណៈទុក្ខនេះតាមរយៈបណ្ដាញសង្គមកាលពីល្ងាចមិញថា ឧបាសិកា ហ៊ុយ ពុធ ដែលត្រូវជាស្វាមី បីតា ជីតា និងតាទួត បានទទួលមរណៈភាពកាលពីម៉ោង២០ និង១៥នាទី នាថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ ក្នុងជន្មាយុ៨២ឆ្នាំ ដោយរោគពាធ។
សព ត្រូវបានធ្វើតេសកូវីដ-១៩ គឺអវិជ្ជមាន និងមានការបញ្ជាក់ពីសង្កាត់)។ បច្ចុប្បន្នសពរបស់លោក ហ៊ុយ ពុធ តម្កល់ធ្វើបុណ្យតាមប្រពៃណីនៅផ្ទះលេខ 93B ផ្លូវលំ ភូមិព្រះពន្លា សង្កាត់ ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕