
- អង្គារ, 3 សីហា 2021 06:30
- ព័ត៌មាន
សមត្ថភាពពេញខ្លួន! ក្រៅពីអាជីពជាពិធីការិនី តារាស្រី៣ដួងថែមទាំងអាចច្រៀងបានយ៉ាងពីរោះ
- អង្គារ, 3 សីហា 2021 06:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សមត្ថភាពពេញខ្លួន! ក្រៅពីអាជីពជាពិធីការិនី តារាស្រី៣ដួងថែមទាំងអាចច្រៀងបានយ៉ាងពីរោះ
ចន្លោះមិនឃើញ
ក្រៅពីអាជីពជាពិធីការិនីល្បីឈ្មោះ លេចមុខស្ទើរគ្រប់កម្មវិធីទូរទស្សន៍លុយហូរចូលដូចទឹកពិធីការិនី៣ ដួងនៅមានសមត្ថភាពច្រៀងបានយ៉ាងពីរោះរណ្ដំ អាចបើកទ្វារចំណូលមួយច្រកថែមទៀត គឺពិធីការិនីសម្ដីចាក់ទឹកមិនលេច សុភ័ក្រ្ត កុសុម៉ា ស្រីតូចច្រឡឹង ពេជ្រ ចន្ទធីតា និងកញ្ញាថ្ពាល់ខួច ប៉ែន ស្រីពេជ្រ។
កំពូលពិធីការិនីពោរពេញទៅដោយសមត្ថភាពទាំង៣ដួង ត្រូវបានមហាជនលួចសរសើរគ្រប់គ្នាថាជា អ្នកដែលពូកែខាងវោហាស័ព្ទ និងមានរូបឆោមស្រស់ស្អាតមិនចាញ់គ្នា មិនតែប៉ុណ្ណោះស្រីស្អាតទាំងដួង នៅមានសមត្ថភាពពិសេសរួមគ្នាផ្សេងទៀត ពោលគឺមានទឹកដមសម្លេងធ្ងន់រណ្ដំមុតស្រួច អាចបកស្រាយ បទចម្រៀងបានយ៉ាងពីរោះមិនចាញ់ អ្នកចម្រៀងអាជីព។
អាចនិយាយបានថាប្រិយមិត្តមួយចំនួនហាក់មិនបានចាប់អារម្មណ៍ និងមិនសូវបានឃើញនូវការបកស្រាយបទចម្រៀងរបស់អ្នកទាំង ៣ ទេ ធ្លាប់តែឃើញក្នុងរូបភាពជាពិធីការិនី ប៉ុន្តែកន្លងមកអ្នកទាំងនេះលេចវត្តមានចូលរួមច្រៀងក្នុងកម្មវិធីនានាជាច្រើនហូរហែផងដែរ។ ក្នុងនោះកញ្ញា កុសុម៉ា ក៏ជាតារាចម្រៀងអាជីពកាលនៅពីក្មេង ហើយរហូតដល់ពេលនេះ នាងក៏មិនបោះបង់ចោលដែរ ដោយកន្លងមកនាងក៏ធ្លាប់ចេញបទចម្រៀង Original Song ខ្លួនឯងផងដែរគ្រាន់តែការងារនាំមុខរបស់នាង គឺជាពិធីការិនី៕
ចង់ដឹងថាពិធីការនីស្រស់សោភាទាំងបីដួង មានទឹកដមសម្លេងពីរោះកម្រិតណាទស្សនាខាងក្រោម៖
១.សុភ័ក្រ្ត កុសុម៉ា
២.ប៉ែន ស្រីពេជ្រ
៣.ពេជ្រ ចន្ទធីតា