• 2021-08-04 06:23:28
  • ព័ត៌មាន

គួរ​ឲ្យ​អាសូរ ស្ថានភាពជំងឺ រំដួលលិចទឹក កាន់តែដុនដាប!

  • 2021-08-04 06:23:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សំងំឈឺរយៈពេលជាង៤ខែមកហើយស្ថានភាពជំងឺតារាម៉ូដែល និងជាអ្នកច្នៃម៉ូត រំដួលលិចទឹក នៅតែមិនទាន់ធូស្បើយ ពោលគឺកាន់តែដុនដាបពីមួយថ្ងៃទៅមួយថ្ងៃ ខណៈថ្ងៃខួបកំណើតរបស់ខ្លួន កាន់តែខិតជិតមកដល់។

រំដួលលិចទឹក ធ្លាក់ខ្លួនក្នុងរយៈពេលខ្លី បន្ទាប់ពីរកឃើញមាន ជំងឺមេរោគក្នុងឈាម និងឈាមមានជា តិពុល នេះយោងតាមសាមីខ្លួនបានផ្ដល់ជូន Sabay កាលពីថ្មីៗនេះ។ រហូតមកដល់ ពេលនេះស្ថាន ភាពជំងឺកាន់តែធ្វើទុក្ខខ្លាំងដោយលោកបានលើកឡើងលើបណ្ដាញនៅប៉ុន្មានម៉ោងនេះថា រាងកាយ ចុះថយកម្លាំងសល់តែឆ្អឹង មនុស្សមិនចំមនុស្ស ខ្មោលចមិនចំខ្មោច។ ហើយអ្វីដែលធ្វើឱ្យអ្នកគាំទ្រ កាន់តែខ្លោចចិត្តជាងនេះទៅទៀតនោះនៅសល់តែ៧ថ្ងៃទៀត ជាថ្ងៃខួបកំណើត រំដួល តែបែរជាលោក ពោលពាក្យថ្ងៃគំរប់៧ថ្ងៃក្ដាទៅវិញ។

រំដួល លិចទឹក៖”រាប់ពីថ្ងៃនេះទៅនៅសល់៧ថ្ងៃទៀតជាថ្ងៃកំណើតខ្លួនឯង...ប៉ុន្តែឆ្នាំនេះមិនបាច់ហៅថា ថ្ងៃកំណើតទេ ហៅថាថ្ងៃគំរប់៧ថ្ងៃក្ដា តែម្ដងទៅព្រោះបើម្លឹងៗទៅហើយ... មនុស្សមិនចំមនុស្ស ខ្មោច មិនចំខ្មោច ឆ្អឹងសុទ្ធបែបនេះ”។

ស្ថានភាពជំងឺរបស់ រំដួល ធ្លាក់ខ្លួនឈឺអស់ពេល៣ខែ ជិត៤ខែហើយ ប៉ុន្តែទើបតែធ្លាយ ដំណឹងក្រៀម ក្រំនេះត្រឹមមួយរយៈចុងក្រោយនេះ។ ចំពោះបញ្ហានេះ រំដួល ក៏បានបញ្ជាក់ផងដែរថា ពេលភ្លាមៗ ជំងឺធ្វើទុកខ្លាំងពេកមិនអាចធ្វើអ្វីបានទេសូម្បីតែកាន់ទូរស័ព្ទ ណាមួយមិនចង់សុះសាយច្រើនខ្លាចមាន ការយល់ច្រឡំថាខ្លួនសម្ដែង។ ដោយឡែកបច្ចុប្បន្ននូវមិនទាន់ជាសះស្បើយនៅឡើយទេ គ្រាន់តែអាច និយាយបានច្រើនជាងមុន៕

អត្ថបទ៖ Pav SreyPich

មតិយោបល់
អត្ថបទថ្មី