
- ព្រហស្បតិ៍, 5 សីហា 2021 06:35
- ព័ត៌មាន
ពេល Post រូបផ្សាយពាណិជ្ជកម្មម្ដងៗលើ IG Song Hye Kyo អាចរកបានជិត ៥សែនដុល្លារ
- ព្រហស្បតិ៍, 5 សីហា 2021 06:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពេល Post រូបផ្សាយពាណិជ្ជកម្មម្ដងៗលើ IG Song Hye Kyo អាចរកបានជិត ៥សែនដុល្លារ
នៅក្នុងកម្មវិធី «TMI NEWS» របស់ Mnet ដែលផ្សាយកាលពីថ្ងៃទី០៤ ខែសីហា បានឲ្យដឹងថាការប៉ាន់ស្មានតម្លៃផ្សាយ ថតម៉ូដែលពាណិជ្ជកម្មរបស់ Song Hye Kyo គឺខ្ទង់ ៩០០លានវ៉ុន (ខ្ទង់ ៧៨៨ ១៨៧ដុល្លារ) កាលពីឆ្នាំ ២០១៩។
ឆ្នាំនេះ ការប៉ាន់ស្មានចំពោះការផ្សាយពាណិជ្ជកម្មដែល Song Hye Kyo ថត និងប្រើនោះមានតម្លៃខ្លួនប្រមាណ ៣,៦ពាន់លានវ៉ុន (ខ្ទង់ ៣ ១៥២ ៥៨៥ដុល្លារ)។
ឥទ្ធិពល Song Hye Kyo ក្នុងវិស័យស្ប៉តពាណិជ្ជកម្ម ត្រូវបានបង្ហាញឲ្យឃើញជាញឹកញាប់។ ផលិត BB Cream ដែលមានតារាស្រីរូបនេះថត មានសេចក្ដីរាយការណ៍ថាលក់ដាច់ដល់ទៅ ១លាន ឯណោះ ស្របពេលក្រែមលាបមាត់នាងប្រើវិញ លក់ដាច់អស់លើសពី ១៦០ ០០០បំពង់ ទៅទៀតក្នុង ១ខែ។
បន្ថែមពីលើនេះ ក៏មានការឲ្យដឹងតាមរយៈ TMI NEWS ថា យីហោ Fashion ល្បីៗលំដាប់សកលលោក បានវិភាគថា ការបង្ហោះរូបទាក់ទងនឹងស្ប៉តផលិតផលអ្វីមួយរបស់ Song Hye Kyo លើ Instagram របស់នាង អាចនាំនាងទទួលបានតម្លៃខ្លួន ៤ ៧៧ ៩០០ដុល្លារ ឯណោះត្រឹម ១ Post៕
ប្រភព៖ Allkpop ប្រែសម្រួល៖ យី សុធារី