• 2021-08-09 04:01:11
  • ព័ត៌មាន

តារាៗដាក់ពាក្យប្តឹងទៅប៉ូលីស ក្រោយធ្លាយដំណឹង​ថាពួកគេសមគំនិតក្នុងករណីរបស់ Kris Wu

  • 2021-08-09 04:01:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រយៈពេលច្រើន​ថ្ងៃហើយដែរ ដែល​ Kris Wu ត្រូវ​បាន​ប៉ូលីសក្រុងប៉េកាំង​ឃាត់ខ្លួនសិន ដើម្បីស៊ើបការបន្តទាក់ទង​នឹង​ករណីអាស្រូវ​ផ្លូវភេទ​របស់លោក។ តាំង​ពី​ថ្ងៃឃាត់ខ្លួន​មក​ទល់ពេល​នេះ​ ដូចជាមិនសូវ​ចេញបាន​សេចក្ដី​រាយការណ៍ថ្មីៗបន្តចេញ​ពី​ប៉ូលីសទេ ទាក់ទង​នឹង​ក្ដីនេះ ស្របពេល​មហាជន​រង់ចាំ​យ៉ាង​អន្ទះសារនូវការពិត។

ទាក់ទង​នឹងរឿងនេះ​ដែរ មិនមែន​តែ Kris ទេដែល​ត្រូវ​ប្រឈម​មុខ ព្រោះ​ថាសូម្បី​ក្រុមហ៊ុន​របស់​លោក ព្រមទាំងក្រុមអ្នកគាំទ្រ​លោក​មួយចំនួន​ក៏​ត្រូវមាន​បញ្ហា​ដូចគ្នាជាពិសេស​ត្រូវ​ បណ្ដាញសង្គមល្បីៗរបស់ចិន ដូចជា Weibo ជា​ដើម​ សម្រេច​លុប​ចោលគណនីទាំងអស់។ បន្ថែម​ពី​លើ​នេះ​ រឿង​នេះ​ក៏រាលដាល​ដល់តារាៗមួយចំនួន​ក្នុង​ចង្កោម​សិល្បៈដែរ ក្រោយ​មាន​ពាក្យចចាមអារ៉ាមថា​ Kris Wu បាន​សារភាពពីរឿងពាក់ព័ន្ធ​នឹង​ខ្លួន ហើយបាន​រាយឈ្មោះតារាដែលសម​គំនិត​ជាមួយលោកធ្វើរឿងទាំងនោះ។ ប៉ុន្តែ​ទាក់ទង​នឹង​រឿងនេះ​មិនទាន់មាន​ការ​បញ្ជាក់​ផ្លូវការ​ទេ។

ដោយហេតុថា​មាន​ការ​ចែកចាយ​ព័ត៌មានច្រើន​ ទាំង​មិនទាន់ដឹង​ការពិតយ៉ាងណា​ផងនោះ ទើប តារាៗដែល​មាន​ឈ្មោះ កើតទុក្ខមិនសុខចិត្ត ហើយ​បានដាក់ពាក្យ​ប្ដឹងជាបន្តបន្ទាប់ ឲ្យប៉ូលីសជួយ​រកភាពស្អាតស្អំឲ្យពួកគេ។ អ្នក​ទាំងនោះ​មាន៖

JJ Lin
Wilber Pan

JJ Lin និង Wilber Pan ជា​តារា​ ២រូបដំបូង​ ដែល​រង​ព័ត៌មាន​ចចាមអារ៉ាម​ថា​ Kris បាន​សារភាព​ថា​ជា​អ្នក​ដែលជាប់ពាក់ព័ន្ធ​នឹង​ករណីគ្រឿង​ញៀន​ និងពេស្យាចារ។ ប៉ុន្តែ​ពេល​ដំណឹង​នេះ​ផ្ទុះ​ឡើង បែរជាគ្មាន​ប្រភពណាមួយលើកឡើង ឬបង្ហាញ​ភស្តុតាងណាមួយឡើយ។ ហេតុនេះ តារា​ទាំង ២​ក៏បាន​ដាក់ពាក្យប្ដឹង​បន្ទាន់ ទៅកាន់​អ្នក​ដែលបំភ្លៃរឿងនេះ។

Jing Boran

បន្ទាប់​មកទៀតគឺ​ Jing Boran, Fan Bingbing, He Jiong និង Bao Bei Er ក៏បាន​ជួប​រឿង​បែប​នេះ​ដែរ។ ក្នុង​នោះ​ Jing Boran ត្រូវ​គេ​និយាយថា​ ស្ថិតនៅ​ក្នុង​ក្រុម​ជាមួយនឹង​ JJ Lin និង Wilber Pan ក្នុង​ការ​ជាប់ពាក់ព័ន្ធ​នឹង​ករណី​ថ្នាំញៀន អំពើពេស្យាចារ និង​ជា​អ្នក​រើសក្មេងស្រីៗ ឲ្យ Kris។

Fan Bingbing

ស្របពេល Fan Bingbing វិញ​ល្បី​ថា ក៏ជាអ្នក​រកក្មេងស្រីៗឲ្យ Kris ដែរ។ ដោយសារមិនអាច​ទ្រាំ​នឹង​ព័ត៌មានចចាមអារ៉ាម​នេះ​បាន​ទើប Studio របស់ Jing Boran និង Fan Bingbing ប្រមូល​ភស្តុតាងពីប្រភព​ដែល​ផ្សាយព័ត៌មាន​មិនពិតពីតារារបស់ខ្លួន និង​រៀបចំ​សំណុំ​ឯកសារមួយចំនួនដាក់ពាក្យ​ប្ដឹងទៅ​ប៉ូលីស ដើម្បីចាត់ការណ៍ទៅតាម​ផ្លូវច្បាប់។

He Jiong
Bao Bei Er

ករណី​នេះ​ដដែល​ក៏បាន​ធ្លាក់លើ He Jiong និង Bao Bei Er ហើយក្រុមការងារ​របស់ពួកគេ​សុទ្ធ​តែមិនសុខចិត្តនឹង​អ្វី​ដែល​ចេញផ្សាយ ព្រម​ទាំង​បញ្ជូន​សំណុំ​រឿងឲ្យមេធាវីរបស់ពួកគេ​ចាត់ចែង និងឲ្យប៉ូលីសធ្វើការតាមផ្លូវច្បាប់។

Angelababy

ចូលដល់Angelababy វិញក៏ល្បីថាបា​នប្រើវិធីបោកប្រាស់ជាមួយ Kris Wu ពេល​ថតកម្មវិធី "FOUR TRY” ជាមួយគ្នា។ រឿង​ចចាមអារ៉ាមផ្សេង​ទៀត​បាន​និយាយថា​ នាង​និង Kris ថែម​ទាំងបានណាត់ជួប​គ្នាទាំងយប់ក៏មាន។ ប៉ុន្តែទោះជាយ៉ាងណា រឿងនេះ Angelababy បាន​ដាក់ពាក្យប្ដឹង​​ និង​ឈ្នះ​ក្ដី​ ព្រម​ទាំង​ត្រូវ​បាន​ចុងចោទសុំទោសជាសាធារណៈ ក្នុងការ​បំផុសរឿងមិនពិតនេះឡើង ហើយនាង​ក៏បាន​ទទួល​ប្រាក់សងជំងឺចិត្តចំនួន ៩ ២៦៤ដុល្លារ ទៀតផង៕​

ប្រភព៖ 38jiejie

មតិយោបល់
អត្ថបទពេញនិយម