• 2021-08-09 06:07:19
  • ព័ត៌មាន

ជីមមី បែងចែកមិនត្រូវមួយណាជាខ្លួនឯង ក្រោយជនជាតិរុស្សីម្នាក់គូររូបនាងជាគំនូរឌីជីថល

  • 2021-08-09 06:07:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកគាំទ្រព្រឺសម្បុរ និងរំភើបយ៉ាងខ្លាំងបន្ទាប់ពីពិធីការិនីរាងមួយក្ដាប់ ជីមមី បង្ហាញនូវវីដេអូមួយពីការគូរ រូបតារាស្រីរូបនេះ បែបគំនូរឌីជីថលប្រកបទៅទឹកដៃដោយវិចិត្រករដៃឯកជនជាតិ រុស្សីគូរឱ្យ ជីមមី យ៉ាងពិសេស លើសពីនេះសូម្បីតែសមីខ្លួនផ្ទាល់ក៏ភ្ញាក់ផ្អើលខ្លាំង សឹងតែបែងចែកមិនត្រូវថាមួយណា ជារូបពិត។

រូបពិត

កាលពីថ្មីៗនេះពិធីការនីនិយាយបាន៤ភាសា កញ្ញាជីមមី បានតុបតែងខ្លួនគ្រងឈុតនាង កែវកិន្នរ បែបទសវត្សរ៍ថ្មី ជាឈុតសហសម័យ បែប Fashion រស់រវើក ពិតជាស្រស់ស្អាតទន់ភ្លន់ត្រជាក់ភ្នែកខ្លាំងជា មួយសម្លៀកបំពាក់ពណ៌មាសភ្លឺ បូកផ្សំជាមួយសម្រស់ដងខ្លួនស្រឡូន ខ្ពស់ស្រឡះ ជីមមី លេចធ្លោរតែ ម្ដង។

ក្រោយមក ជីមមី ត្រូវបានវិចិត្រករដៃឯកជាជនជាតិរុស្សីម្នាក់ បានយករូបនាងគ្រងឈុតនាង កែវ កិន្នរ នេះយកទៅបំលែងគូរជាគំនូរឌីជីថល ធ្វើឱ្យមហាជនបើកភ្នែកធំតែម្ដងជាមួយការគូររូប ដាក់ពណ៌ ផ្ចិតផ្ចង់ដូចពិតៗយ៉ាងប៉ិនប្រសប់ ។

រូបគំនូរឌីជីថល

ដោយឡែកសូម្បីតែ ជីមមី ផ្ទាល់ក៏ភ្ញាក់ផ្អើលមើលឡោះងព្រឺសម្បុរ ថែមទាំងលាន់មាត់សឹងតែមិន ជឿរថាវាពិតជាស្រស់ស្អាតខ្លាំងបែបនេះ លើសពីនេះនាងស្ទើរតែមិនអាចបែងចែកត្រូវ ថាមួយណា ជារូបនាងពិត និងមួយណាជាគំនូរឌីជីថល។

ជីមមី មិនត្រឹមតែជាពិធីការិនីប្រកបទៅដោយសមត្ថភាព ទេពកោសល្យ និងចំណេះដឹងខ្ពង់ខ្ពស់នោះទេ នាក៏ត្រូវបានមហាជនលើកឡើងថាជាពិធីការិនីដែលមានរូបសម្រស់ស្រស់ស្អាតខ្លាំងថែមទៀតផង៕

អត្ថបទ៖ Pav SreyPich

មតិយោបល់