• 2021-08-10 02:50:20
  • ជីវិតតារា

ស៊យធំ! អ៊ីវ៉ា ត្រូវគេជេរប្រមាថ ដោយចោទរឿងលួចទាក់ទងស្នេហា ព្រមទាំងគំរាមសម្លាប់ទៀត

  • 2021-08-10 02:50:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងល្បីរាងស្រឡូនប្រចាំផលិតកម្មសាន់ដេ កញ្ញាអ៊ីវ៉ា បានបញ្ចេញវីដេអូរឿងហួសចិត្តមួយ ដែលកញ្ញាត្រូវបានស្រ្តីម្នាក់ទូរសព្ទចូលមកជេរ និងរាលដាលទៅមនុស្សជាច្រើនទៀត មិនត្រឹមតែប៉ុណ្ណឹងទេ តែមទាំងគំរាមសម្លាប់ថែមទៀតផង។

តារាចម្រៀង កញ្ញាអ៊ីវ៉ា បានបង្ហោះវីដេអូ អមដោយសំណេរនៅលើគណនីហ្វេសប៊ុករបស់ខ្លួនកាលពីរសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ ដោយបានចែករំលែករឿងដ៏គួរឲ្យហួសចិត្តមួយ ព្រោះមានគណនីហ្វេសប៊ុកឈ្មោះ AhJuly បានចូលខមមិនជេរប្រមាថ និងប្រើសម្តីមិនសមរម្យលើកញ្ញា ថែមទាំងបានចោទនាថា បានពាក់ពន្ធ័រឿងរ៉ាវស្នេហាជាមួយទៀតផង។

ទាក់ទិនរឿងរ៉ាងនេះដែរ កញ្ញាអ៊ីវ៉ា បានច្រានចោលព្រមទាំងបានបដិសេធថាកញ្ញាមិនដែលស្គាល់បុគ្គលដែលចូលខមមិនជេរប្រមាថ រួមទាំងខលមកគំរាមនាងនោះទេ។

អ៊ីវ៉ាបានបន្ថែមទៀតថា កញ្ញាផុសបង្ហាញទៅកាន់ប្រិយមិត្តនេះគឺគ្មានគោលបំណងអាក្រក់ ឬឌឺដងទៅបុគ្គលនោះវិញទេ គឺកញ្ញាគ្រាន់តែចង់ឲ្យបងប្អូនទាំងអស់គ្នាដឹង ដើម្បីកុំឲ្យមានការយល់ច្រលំមកលើរូបនាង ។

បើក្រឡេកទៅមើលគណនីហ្វេសប៊ុក Ah July វិញក៏បានសរសេរសារបែបឌឺដងបញ្ចើចបញ្ចើរ ដោយអមជាមួយរូបថតមួយសន្លឹករបស់នាង ហើយជេរប្រម៉ាថ មិនត្រឹមតែប៉ុណ្ណោះទេ ថែមទាំងឲ្យនាងស្បថដាក់ជីវិតផងដែរ។

សូមទស្សនាវីដេអូខាងក្រោមនេះ ដែលកញ្ញា អ៊ីវ៉ា ថតទុក ៖

អត្ថបទ៖ Tep Sovannmoly

មតិយោបល់
អត្ថបទពេញនិយម