• 2021-08-13 03:28:41
  • ព័ត៌មាន

មើល​លើក​ណា​ក៏​ទប់​សើចមិន​បាន មិន​នឹក​ស្មាន​ស្វាមី តូតា ចេះ​កំប្លែង​ស្ងួត​មិន​ចាញ់​នាយ​គ្រឿន

  • 2021-08-13 03:28:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្វាមី​របស់ ម៉ាក សែន​សូនីតា គឺ​លោក ប៉ុល វិបូ ហៅ​នីត ដែល​ជា​អតីត​ចាងហ្វាង​ផលិតកម្ម​អង្គរភីកឈ័រ បច្ចុប្បន្ន​ជា​អ្នក​ជំនួញ​ដី​ធ្លី​មួយ​រូប​នោះ បាន​ធ្វើ​ឲ្យ​ប្រិយមិត្ត​សើច​ចុក​ពោះ​នៅ​ក្នុង​ថ្ងៃ​ខួប​កំណើត​របស់​ខ្លួន​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន។

វេលា​នោះ ក្នុង​កម្មវិធី​ជួបជុំ​លក្ខខណៈ​គ្រួសារ​របស់​លោក នីត គេ​ឃើញ​ភរិយា​របស់​លោក អ្នក​នាង តូតា បាន​កាន់​កញ្ចប់​កាដូ​តូច​មួយ​មក​ឲ្យស្វាមី​ដែល​កំពុង​ជួប​ជុំ​ហូប​ចុក​ជុំ​គ្នា​ជាមួយ​សាច់ញាតិ​មួយ​ចំនួន។ លោក​ចាងហ្វាង បាន​យក​ដៃ​ទទួល​ទាំង​ញញឹមញញែម ជាមួយ​ក្ដី​សង្ឃឹម​ថា នឹង​ទទួល​បាន​កាដូ​គាប់​ចិត្ត​ពី​ភរិយា​ខ្លួន។

ប៉ុល វិបូ ហៅ នីត ប្រាថ្នា​ចង់​បាន​ម៉ូតូ​ទឹក​១​គ្រឿង ដែល​លោក​ទន្ទេញ​ជាប់​មាត់​ថា "តិច​ម៉ូតូ​ទឹក​ទៅៗ"។ ពេល​បើក​ឡើង ស្រាប់​តែ​ឃើញ​រូប​ម៉ូតូ​ទឹក​មួយ​មែន​នៅ​ក្នុង​ប្រអប់​កាដូ​របស់​ភរិយា។ រឿង​អស់​សំណើច គឺ​កើត​វេលា​នោះ គឺ​វេលា​ដែល​លោក​បើក​កាដូ ដែល​លោក នីត បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​ផ្ទុះ​សំណើច​មិន​ឈប់។

វីដេអូ​ខ្លី​នៃ​ពិធី​ប្រគល់ និង​ទទួល​កាដូ យ៉ាង​សាមញ្ញ​នោះ បាន​ធ្វើ​ឲ្យ​មាន​ចាប់​អារម្មណ៍​យ៉ាង​គំហុគ ស្រប​ពេល​មាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​បាន​ចែក​រំលែក​រាប់​ពាន់​ដង​ឯណោះ។ តោះ​ត្រូវ​នឹង​ចុង​សប្ដាហ៍​ដែរ ទស្សនា​ឲ្យ​ល្ហែល្ហើយ​ទាំង​អស់​គ្នា​ហ្មង​ទៅ!

អត្ថបទ៖ ទារិកា

មតិយោបល់