• 2021-08-13 03:58:09
  • ព័ត៌មាន

ដឹងការពិតសង្ខេបខ្លីៗ ពី Zhao Lusi តារាចិនកំពុងពេញស្រឡាញ់របស់ Fan C-Dramas

  • 2021-08-13 03:58:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Zhao Lusi ជា​តារា​សម្ដែង​ចិនវ័យ​ក្មេង​ ដែល​បច្ចុប្បន្ន​កំពុង​ឆក់យកបេះដូង​អ្នកគាំទ្រជា​ច្រើន​នាក់ ឲ្យឈ្លក់វង្វេង​នឹង​សម្រស់បែបយុវតីវ័យ​ ជាង ២០ឆ្នាំស្ដើងរបស់នាង។

ទើប​ចូល​សិល្បៈ​នៅ​ឆ្នាំ ២០១៦មែន ប៉ុន្តែ Lusi មានឱកាសបាន​សម្ដែង​រឿង​ច្រើន​ ដែល​ក្នុងនោះ​ភាគច្រើន​សុទ្ធ​តែ​ជោគជ័យ ហុចផ្លែផ្កា​មក​ច្រើន​គួរសម។ ក្នុងចំណោម​ភាពយន្តល្បីៗទាំងនោះ​ រឿង​ដែល​ធ្វើឲ្យកេរ្តិ៍ឈ្មោះ​នាង​ហក់ត្រដែត​ខ្លាំង​មាន៖ រឿង «The Romance of Tiger and Rose», «Oh! My Emperor», «Love better than immortality», «Love of Thousand Years», «Dating in the Kitchen», «The Long Ballad» និងរឿង «Please Feel At Ease Mr Ling» ជាដើម។

ដូច្នេះ​ពេល​នេះ ក៏ដល់ពេល​ទៅដឹង​ រឿង​រ៉ាវ​ជីវិតឯកជន​របស់​ Lusi វិញ​ម្ដង៖

១. Zhao Lusi មាន​ឈ្មោះ​អង់គ្លេស Rosy Zhao កើតថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ១៩៩៨ នៅខេត្ត Sichuan ប្រទេស​ចិន។

២. នាង​ជា​និស្សិត​សិក្សា​ផ្នែក Fashion Design នៅ​សាកលវិទ្យាល័យ Mingdao University។

៣. បើកុំ​តែក្លាយជា​តារាសម្ដែង កុំអី Lusi ចាប់យក​អាជីពជា​ អ្នកDesign បាត់ទៅហើយ

៤. ល្បី​ថា​ Lusi ក៏ជា​អ្នកគាំទ្រស្មោះស្ម័គ្ររបស់ក្រុមចម្រៀង TFBoys ដែរ។​

៥. មិនត្រឹម​តែ​ល្បី​ក្នុងរឿងទេ តារា​ស្រីរូបនេះ​ក៏សកម្មខ្លាំង​លើ Douyin (TikTok) មិនធម្មតាដែរ បើធៀបនឹង​តារាផ្សេងទៀត។ វា​ជា​ការ​កម្សាន្ត​ធំ​មួយ​ដែរ​សម្រាប់​នាង​ ក្រោយ​សម្រាក​ពីការងារ​ ហើយក៏ជាទីដែល​នាង​អាច​ភ្ជាប់​ទំនាក់ទំនង​កាន់​តែជិតស្និទ្ធជាមួយនឹង​ អ្នកគាំទ្រ​ផ្ទាល់ តាមរយៈការ Update វីដេអូឃ្លីបថ្មីៗ។

៦. Lusi ជា​មនុស្សម្នាក់ដែលចូលចិត្ត​ធ្វើចិត្តឲ្យរីករាយស្រស់ថ្លា រួសរាយ ចេះបង្កបរិយាកាសសប្បាយៗជាមួយនឹង​មនុស្សជុំវិញ​ខ្លួន និងពូកែ​និយាយ​លេខ ១។

៧. ការកម្សាន្ត៖ ចូលចិត្តធ្វើដំណើរកម្សាន្តទៅក្រៅ លេងហ្គេម ទិញឥវ៉ាន់ (ជាពិសេសទិញតាមអនឡាញ ពេល​គេ​ Live លក់) រៀបផ្កា និងច្រៀងលេង

៨. នាង​ជាមនុស្សដែល​ចូលចិត្តញ៉ាំម្ហូបហឹរ Tempura និង Hot Pot

៩.​ បើសិនជ្រើសផ្លែឈើណាមួយមកតំណាង នាង​យកផ្លែទុរេន ព្រោះ​ខាងក្រៅអាច​មិនល្អមើល ប៉ុន្តែ​ខាងក្នុងពិតជា​ផ្អែមល្ហែមណាស់។ ឯចរិតរបស់នាងក៏ដូចគ្នានេះដែរ ថ្វីត្បិតនៅក្រៅលេងច្រើន ប៉ុន្តែនាង​ក៏ទន់ភ្លន់ដែរ។​

១០. ប្រភេទ​មនុស្សក្នុង​ក្ដី​ស្រមៃគឺ​ អ្នកចេះនិយាយ​លេងសើច ពូកែ​ថ្នាក់ថ្នម ផ្អែមល្ហែម និង Cute៕​

អត្ថបទ៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម