• 2021-08-16 09:05:58
  • ព័ត៌មាន

ចាំយូរណាស់មែនទេ? ឥឡូវ Red Velvet បង្ហាញមុខជុំគ្នាអស់ហើយ ក្នុង MV ថ្មី «Queendom»

  • 2021-08-16 09:05:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយខាន​ចេញ​ MV ថ្មីរួមគ្នាជា​ងមួយឆ្នាំមក​ ពេល​នេះ​អ្វី​ដែល​ Fan ទាំងអស់​ទន្ទឹង​រង់ចាំ​ បាន​មក​ដល់ហើយ។

បទ​ចម្រៀង​ថ្មី​ពីក្រុម​ចម្រៀង Red Velvet មាន​ចំណងជើងថា «Queendom» បាន​បង្ហាញ​ខ្លួនជា MV ជា​ស្ថាពរ​ហើយ ជាមួយនឹង​រូបភាព​ត្រជាក់ភ្នែក​តាម​ Style ប្រចាំ​ត្រកូលរបស់ក្រុមដូចមុន។ ប៉ុន្តែ​អ្វី​ដែល​ថ្មី​ប្លែក​គឺ​បទ​ចម្រៀង និង​ទិដ្ឋភាពផ្សេង​ទៀត​ ដែល​សមាជិក​ទាំង ៥​រៀបចំ​ជា​ពិសេស​ ស្វាគមន៍​ការវិល​មក​វិញ​ សម្រាប់អ្នកគាំទ្រ​ទាំងអស់​របស់ពួកគេ ក្រោយ​ស្ងាត់ការងារ​ក្រុម មួយរយៈធំ​ដ៏សែន​យូរ អាស្រ័យ​ដោយមាន​រឿង​រ៉ាវ​ជា​ច្រើន​កើតឡើងនាពេល​កន្លងមក។

បទ​នេះ​ដែរ ស្ថិតក្នុង​អាល់ប៊ុម​តូចទី ៦ របស់ Red Velvet ហើយមាន​អ្វី​ខ្លះ​ដែល​អ្នក​មិនគួរ​រំលង​ក្នុង​វីដេអូបទ​ចម្រៀង? សូមទស្សនាដូចខាងក្រោម៖

អត្ថបទ៖ យី សុធារី

មតិយោបល់