• 2021-08-17 02:41:59
  • ព័ត៌មាន

ឃាត់ខ្លួន Kris Wu បាន​ ២សប្ដាហ៍ ប៉ូលីសសម្រេច​ចេញដីកាចាប់ខ្លួនជាផ្លូវការ ក្រោយស៊ើបច្បាស់

  • 2021-08-17 02:41:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀង ​និងសម្ដែងចិន Kris Wu ត្រូវ​បាន​ប៉ូលីសប៉េកាំងសម្រេច​ចាប់ខ្លួន​ហើយ នៅ​ថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២១ ពីបទ​រំលោភសេពសន្ថវៈទៅលើ​នារី​ជា​ច្រើននាក់។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​របស់បណ្ដាញ​សារព័ត៌មាន​ជា​ច្រើន​ក្នុងប្រទេស​ចិន​បាន​បង្ហាញ។

ក្រោយ​ឃាត់ខ្លួន​សួរ​ចម្លើយ​អស់រយៈពេល ២សប្ដាហ៍ មក​ ការិយាល័យ​ស៊ើប​អង្កេត​ស្រុក​ Chaoyang ក៏បាន​ចេញ​សេចក្ដីប្រកាសនៅថ្ងៃទី ១៦ ខែសីហាឆ្នាំ ២០២១ ដោយអនុញ្ញាតឲ្យ​ចាប់ខ្លួន Kris Wu ជាផ្លូវការ ពីបទរំលោភបំពានផ្លូវភេទ និង​គំរាមកំហែងជាដើម។

រម្លឹក​ទៅកាល​ពី​ដើម​ឆ្នាំនេះ Kris Wu ត្រូវ​អ្នក​លេង​អ៊ីនធើណិត​ម្នាក់ឈ្មោះ Du Meizhu ចោទ​ថា​បាន​ហៅ​នារីៗដែលជា​ជនរងគ្រោះ​ជា​ច្រើនមកសម្ភាសនៅផ្ទះរបស់លោក ហើយក្រោយមក​ក៏​បង្ខំ​ពួកគេ​ឲ្យរួមភេទជាមួយ។ រឿងនេះ​បាន​បង្កជា​ការ​ភ្ញាក់​ផ្អើល និងចលាចល​ខ្លាំង​ពេញ​ពិភពសិល្បៈ រហូត​ដើម​ខែសីហា ទើប​ក្រុមការងារ​មាន​សមត្ថកិច្ចឈាន​ដល់ការដែលត្រឹមឃាត់ខ្លួន Kris Wu និងចុងបញ្ចប់ចូលដល់ចាប់ខ្លួនយកតែម្ដង។

ដំណឹងនេះ​ពិតជាបាន​បង្កជា​ការ​ភ្ញាក់​ផ្អើលជា​ថ្មី​ទាំងយប់ សម្រាប់​អ្នកគាំទ្រ​របស់តារា​ប្រុសរូបនេះ ក៏ដូចជាមហាជនទាំងអស់ ខ្លះសម្ដែង​ការ​សោកស្ដាយ​នឹងទង្វើ Kris ស្របពេល​ខ្លះ​នៅតែចង់ដឹង​រឿងបន្ទាប់ ថា​នឹង​មានអ្វី​ទៀតចេញផ្សាយ៕

ប្រភព៖ Allkpop

មតិយោបល់
អត្ថបទថ្មី