• 2021-08-18 03:12:56
  • ព័ត៌មាន

ច្បាស់​ចែស! ដេននី ក្វាន់ ទទួល​ស្គាល់​ល្អ​ហួស​ជា​កូន​បង្កើត ហើយ​ថែមទាំង​បង្ហាញ​សាវតារ​ស្វាមី​ទៀត

  • 2021-08-18 03:12:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ម៉ូដែល និង​សម្ដែង​ដ៏​សិចស៊ី ដេននី ក្វាន់ បាន​បង្កើត​ចម្ងល់​ដល់​ប្រិយមិត្ត ជា​ពិសេស​អ្នក​គាំទ្រ​របស់​ខ្លួន​ពីរ​បី​ថ្ងៃ​ជាប់​ៗ​គ្នា​តាម​រយៈ​ការ​បញ្ចេញ​សារ និង​រូបភាព​ជា​ច្រើន​សន្លឹក​ជាមួយ​កុមារី​ល្អ​ហួស​ដែល​នាង​ចង់​បង្ហាញ​ថា ល្អ​ហួស គឺ​ជា​កូន​បង្កើត​របស់​នាង។ ការណ៍​នេះ បាន​ធ្វើ​ឲ្យ​អ្នក​ខ្លះ​ជឿ និង​ខ្លះ​ទៀត​មិន​ជឿ​ទាល់តែសោះ។

អ្វី​ដែល​គេ​មិន​ជឿ​នោះ គឺ​ត្រង់​ថា​តាំង​ពី​ដើម​មក​គេ​មិន​ដែល​ឮ​ថា ដេននី ក្វាន់ បាន​រៀបការ ឬ​មាន​ស្វាមី​ម្ដង​ណា​ឡើយ ហើយ​កុមារី​ល្អ​ហួស ចម្រើន​វ័យ​១៣​ឆ្នាំ​ទៅ​ហើយ​ទៀត​នោះ គេឯង​ក៏​ទើប​តែ​បាន​ឮ​ដំណឹង​ល្ហិចល្ហៀង​ថា ល្អ​ហួស គឺ​ជា​កូន​បង្កើត​របស់​នាង។

ដើម្បី​ជម្រះ​មន្ទិល​របស់​មហាជន Sabay បាន​ព្យាយាម​ទាក់ទង​សុំ​ការ​បញ្ជាក់​ពី​អ្នកនាង ដេននី ក្វាន់ ហើយ​នាង​ក៏​យល់​ព្រម​ចេញ​មុខ​បញ្ជាក់​រឿង​នេះ​នៅ​ព្រឹក​ថ្ងៃ​ទី១៨ ខែ​សីហា ថា ល្អ​ហួស ពិត​ជា​កូន​បង្កើត​របស់​នាង​មែន ប៉ុន្តែ​នាង​បាន​ព្យាយាម​លាក់​រឿង​មាន​កូន និង​ស្វាមី​ដោយសារ​តែ​កាលណោះ​នាង​នៅ​បន្ត​អាជីព​សិល្បៈ​នៅ​ឡើយ។

ដេននី ក្វាន់៖"គាត់(កុមារី​ល្អ​ហួស) ពិត​ជា​កូន​ខ្ញុំ​មែន...តែ​បើ​គេ​មិន​ជឿ​ទុក​អីចឹង​សិន​ទៅ! ខ្ញុំ​ធ្លាប់​មាន​ស្វាមី...គាត់​ឈ្មោះ ជូ តុងអាន តែ​យើង​បាន​បែក​គ្នា​ច្រើន​ឆ្នាំ​ហើយ ហើយ​ពី​មុន​ហ្នឹង​ខ្ញុំ​នៅ​ថត អីចឹង​ខ្ជិល​ឲ្យ​គេ​ដឹង ហើយ​ឥឡូវ​ខ្ញុំ​ឈប់​ពី​សិល្បៈ​ហើយ​ឲ្យ​គេ​ដឹង​តាម​ធម្មតា​ហ្មង​ទៅ"។

កន្លង​ទៅ​ទាំង​ដេននី ក្វាន់ និង​កុមារី​ល្អ​ហួស ព្រម​ទាំង​បងប្អូន​នាង ចាត់​ទុក​កុមារី​ល្អ​ហួស​ជា​កូន​បង្កើត​របស់​បង​ប្រុស​របស់​នាង ហើយ​ចាត់​ទុក​ល្អ​ហួស និង​ដេននី ក្វាន់ គឺ​ត្រូវ​ជា​ម្ដាយ​មីង និង​ក្មួយ​ប៉ុណ្ណោះ។ ប៉ុន្ដែ​ឥឡូវ​នេះ ការពិត​ត្រូវ​បាន​លាតត្រដាង​ដោយ​សាមី​ខ្លួន​ហើយ។

បើ​តាម​អតីត​តារា​សម្ដែង និង​ម៉ូដែល​រូប​នេះ លោក ជូ ម៉េងអាន ដែល​ជា​ស្វាមី និង​រូប​នាង នៅ​រាប់​អាន​គ្នា​ធម្មតា តែ​បាន​រស់នៅ​បែក​គ្នា​យូរ​ហើយ ហើយ​រូប​នាង​ផ្ទាល់​ក៏​មិន​ទាន់​គិតគូរ​ទទួល​យក​សេចក្ដី​ស្នេហា​ពី​បុរស​ណា​ម្នាក់​ទៀត​នៅ​ឡើយ​ទេ។ ប៉ុន្តែ​កន្លង​ទៅ​គេ​សង្កេត​ឃើញ​តារា​ស្រី​សម្រស់​បាន និង​សម្បូរ​ដើម​ទ្រូង​រូប​នេះ តែងតែ​បង្អួត​រាង និង​បញ្ចេញ​សារ​ក្នុង​ន័យ​ស្នេហា​តាម​បណ្ដាញ​សង្គម​ផង​ដែរ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម