• 2021-08-18 03:36:32
  • ព័ត៌មាន

កាក់កប់ណាស់! ផល សុភក្រ័្ដ ទទួលការងារណែនដៃ នៅឆ្លៀតបោះជំហ៊ានចូលផលិតកម្មថ្មីស្ងាត់ៗទៀត

  • 2021-08-18 03:36:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងពន្លកក្រោយ ផល សុភក្រ័្ត ទទួលបានការងារណែនដៃ បើទោះ ជាស្ថិតភាពជំងឺកូវីដ-១៩ កំពុងរាលត្បាតខ្លាំងយ៉ាងណាក្ដី មិនតែប៉ុន្តែប៉ុណ្ណោះថ្មីៗនេះ រូបគេថែមទាំងទើបបោះជំហ៊ានចូលផលិតកម្មថ្មីបន្ថែមទៀតផង។

បច្ចុប្បន្ន ផល សុភក្ត្រ័ ទទួលបានការគាំទ្រយ៉ាងខ្លាំងជាមួយបទចម្រៀង Cover នឹងបទចម្រៀង ផ្ទាល់ខ្លួនមួយចំនួន។ មិនតែប៉ុណ្ណោះ សុភក្ត្រ័កំពុងតែទទួលបានការងារណែនដៃពីស្ថាប័នចម្រៀង មួយចំនួន លើសពីនេះ ថ្មីៗនេះតារាចម្រៀង ផល សុភក្រ័្ត បង្ហើបប្រាប់ Sabay យ៉ាងដូច្នេះថារូបគេ ក៏ទើបតែហក់ចូលផលិតកម្មថ្មីមួយបន្ថែមទៀតផងដែរ។

ទន្ទឹមនឹងឈានជើងចូលផលិតកម្មថ្មីនេះ សុភក្រ័្ត ទទួលចុះកុងរយៈមួយឆ្នាំ ហើយក្នុងរយៈពេលនេះ រូបគេកំពុងញ៉ាប់ដៃក្នុងការផលិតបទចម្រៀងថ្មី សុទ្ធសឹងជាបទ Original Song។ ហើយមកទល់ពេល នេះ សុភក្រ្ត័ បញ្ចេញបទចម្រៀងថ្មីរបស់គេចំនួនមួយបទហើយដែលមានចំណងជើងថា “អាសូរអ្នកក្រ" ជាប្រភេទបទ មនោសញ្ជេតនា កំសត់ លន្លង់លន្លោច។

រម្លឹកផងដែរថា សុភក្ត្រា បានចាប់ផ្ដើមប្រឡូកសិល្បលើកដំបូងតាមរយៈការប្រលងកម្មវិធី សុបិន្ដក្លាយ ជាការពិត របស់ស្ថានីយ៍ទូរទស្សន៍អា ស៊ីអាគ្នេយ៍ ក្រោយមកចាប់ផ្ដើមច្រៀង Cover នឹងបទផ្ទាល់ខ្លួន ជាហូរហែធ្វើឱ្យមហាជនស្គាល់គេកាន់តែច្រើនឡើង និងទទួលការងារជាបន្តបន្ទាប់ មានប្រជាប្រិយ ភាពរហូតដល់បច្ចុប្ន៕

ទស្សនាបទចម្រៀងថ្មី ពីតារាចម្រៀងស្រករក្រោយ ផល សុភក្ត្រ័ ខាងក្រោម៖

អត្ថបទ៖ Pav SreyPich

មតិយោបល់