• 2021-08-19 02:16:34
  • ព័ត៌មាន

អៀង ចេនឡា សម្ងំ​ព្យាបាល​យូរ និង​ច្រើន​វិធី​យ៉ាង​នេះ ទើប​ដល់​ថ្នាក់​គ្រូពេទ្យ​ជំនាញ​បូម​ទឹក​ចេញ​ពី​សួត!

  • 2021-08-19 02:16:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង និង​កំប្លែង​ស្ងួត អៀង ចេនឡា បាន​ធូរស្បើយ​ច្រើន​ហើយ បន្ទាប់​ពី​គ្រូពេទ្យ​ជំនាញ​បូម​ទឹក​ចេញ​ពី​សួត​កាល​ពី​ថ្ងៃ​ម្សិលមិញ។ មុន​ឈាន​ដល់​ការ​បូម​ទឹក​ចេញ​ពី​សួត​នេះ គឺ​លោក​ធ្លាប់​សម្រាក និង​លេប​ថ្នាំ​ដើម្បី​ព្យាបាល​នៅ​ផ្ទះ​ជា​ច្រើន​សប្ដាហ៍​ហើយ​ដែរ ប៉ុន្តែ​អាការ​ក្អក​នៅ​តែ​មិន​បាត់​សោះ។

តារា​សម្ដែង​រូប​នេះ បាន​ប្រាប់​Sabay នៅ​ថ្ងៃ​ទី១៩ ខែ​សីហា ថា មុនដំបូង​លោក​មាន​អាការ​ក្អក ហើយ​ក្អក​នោះ​យូរ​ខែ​ហើយ​មិន​បាត់​សោះ ហើយ​ចេះ​តែ​ស្រក​គីឡូ។ ទន្ទឹម​គ្នា​នេះ​លោក​បារម្ភ​រឿង​ឆ្លង​ជំងឺ​កូវីដ-១៩ តែ​ពេល​ធ្វើ​តេស្ដ​អត់​មាន​ទេ បន្ទាប់​មក​លោក​ក៏​ទៅ​ពេទ្យ​ជួស​ឈាម គ្រូ​ពេទ្យ​ប្រាប់​ថា​មាន​មេរោគ​ក្នុង​ក្រពះ ហើយ​គ្រូពេទ្យ​បាន​ឲ្យ​ថ្នាំ​មក​លេប​រយៈ​ពេល​កន្លះ​ខែ។

អៀង ចេនឡា៖"ញ៉ាំ​ថ្នាំ​មេរោគ​ក្រពះ​ហ្នឹង​កន្លះ​ខែ អស់​ហើយ​នៅតែ​មិន​បាត់​ក្អក ក៏​សម្រេច​ចិត្ត​ទៅ​ថត​សួត ទើប​ដឹង​ ថា​មាន​ទឹក​ចូល​សួត​ចំហៀង​ខាង​ឆ្វេង​រ៉ាំរ៉ៃ​យូរ​ហើយ"។

មហាជន ជា​ពិសេស​អ្នក​គាំទ្រ​តារា​សម្ដែង​សម្បូរ​វោហារ អៀង ចេនឡា មាន​ការ​ភ្ញាក់​ផ្អើល​នៅ​ថ្ងៃ​ម្សិលមិញ​នេះ បន្ទាប់​ពី​លោក​បង្ហាញ​រូប​ភាព និង​ស្ថានភាព​សុខភាព​របស់​លោក​នៅ​ក្នុង​មន្ទីរពេទ្យ​មួយ​ក្រោយ​ពី​លោក​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ជំនាញ​ចោះ​ខ្នង​ដើម្បី​បូម​យក​ទឹក​ចេញ​ពី​ក្នុង​សួត៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម