• 2021-08-19 03:57:01
  • ព័ត៌មាន

ផលិតកម្មយក្សទាំង ៤ ប្រចាំ K-Pop បង្ហាញចំណូលចំណេញប្រចាំត្រីមាសទី ២ ឆ្នាំ២០២១

  • 2021-08-19 03:57:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេលនេះ​ក្រុមហ៊ុនកម្សាន្ត យក្ស ៤ របស់កូរ៉េមាន HYBE, SM, YG និង JYP បាន​បង្ហាញ​ពី​ប្រាក់​ចំណូល​ និង​ប្រាក់​ចំណេញ​របស់​ខ្លួន​ពីនៅ ​ត្រីមាស​ទី ២ ឆ្នាំ ២០២១ ជាផ្លូវការហើយ។

ចង់ដឹងទេ តើ​ក្រុមហ៊ុន​មួយ​ណា​ដែល​កើប​បាន​ប្រាក់​ច្រើន​ជាង​គេ​នៅ​ចន្លោះ​ ខែមេសា​ និង​មិថុនា​ឆ្នាំ​នេះ? សូមអាន​បន្ត​ ដើម្បីដឹងកាន់តែច្បាស់៖

៤. ផលិតកម្ម YG

ផលិតកម្ម YG ស្ថិតនៅលេខរៀងចុងក្រោយ ដោយសារ​​រកបាន​ប្រាក់​ចំណេញ​ទាបជាងគេនៅ​ត្រី​មាស​ទី ២ ឆ្នាំ ២០២១។ គិតត្រឹម​នៅ​​ខែ​​មិថុនា​ ​ក្រុមហ៊ុន​ខាតបង់ប្រាក់ខ្ទង់ ១,៥០ ពាន់លានវ៉ុន (ប្រហែល ១,២៩ លានដុល្លារ)​។ ប្រាក់ចំណេញ​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​គឺ ១០,៤ ពាន់លានវ៉ុន (ប្រហែល ៨,៩២ លានដុល្លារ) បន្ទាប់ពីបង្កើតចំនួនលក់ចំនួន ៨៣,៦ ពាន់លានវ៉ុន (ប្រហែល ៧១,៧ លានដុល្លារ)​។

នៅ​ត្រី​មាស​ទី ២ ឆ្នាំ ២០២១ តារារបស់ YG មិនបាន​ចេញ​បទ​ថ្មី​ទេ ហេតុនេះទើបប្រាក់ចំណូលមិនកើនឡើងច្រើន។ ប៉ុន្តែតាមការ​ប៉ាន់ស្មាន ចំនួនលក់ត្រូវ​បាន​គេ​រំពឹង​ថា អាច​នឹង​កើន​ឡើងជាប្រាកដ​​នៅ​​ត្រីមាស​ទី ៣ ដោយសារជាពេល​ដែល Lisa (BLACKPINK) ចេញមុខ Debut ជាតារាទោលជា​លើកដំបូងក្នុងពេល​ឆាប់ៗ។

តាម​ការ​អង្កេត ស្ថានភាព​ហិរញ្ញវត្ថុ​របស់ផលិតកម្ម YG ត្រូវ​ធ្លាក់​ចុះ​ចាប់​តាំង​ពី​ត្រីមាសទី ១ នៃឆ្នាំ ២០២១ ម្ល៉េះ ប៉ុន្តែអរគុណសម្រាប់​ការ​បង្ហាញមុខរបស់ TREASURE, Bobby (iKON) និង Seungyoon (WINNER) ក៏ដូចជា Rosé (BLACKPINK) ទើបស្ថានភាពប្រសើរឡើងបន្តិច។

៣. ផលិតកម្ម JYP

បន្ទាប់គឺ JYP ដែល​រកចំណូលសុទ្ធសរុបចំនួន ៤,៨០ ពាន់លានវ៉ុន (ប្រហែល ៤,១២លានដុល្លារ) នៅត្រីមាសទី ២ ឆ្នាំ ២០២១។ ប្រាក់​ចំណេញ​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​គឺ ៩,៦០ ពាន់លានវ៉ុន (ប្រហែល ៨,២៤ លានដុល្លារ) បន្ទាប់ពីបង្កើតចំនួន​លក់បាន​ដល់ទៅ ៤០,៦ ពាន់លានវ៉ុន (ប្រហែល ៣៤,៨ លានដុល្លារអាមេរិក)​។

កាលពីដើមឆ្នាំ មិនមានតារាណា​បង្ហាញ​មុខ Comeback ឡើយ ទើបតែឈានដល់ត្រីមាសទី ២ទើប​ DAY6, ITZY, TWICE ចេញមុខ ជាហេតុ ចំនួន​លក់ហក់ឡើងយ៉ាងខ្លាំង ជាមួយ​នឹង​ការ​ចេញ​ថ្មីរបស់​ពួក​គេ។

២. ផលិតកម្ម SM

ផលិតកម្ម SM រក​បានចំណូលសុទ្ធចំនួន ១៦,៣ ពាន់លានវ៉ុន (ប្រហែល ១៤,០ លានដុល្លារ) នៅក្នុងត្រីមាសទី ២ ឆ្នាំ ២០២១។ ប្រាក់​ចំណេញ​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​គឺ ២៧.៥ ពាន់លានវ៉ុន (ប្រហែល ២៣.៦ លានដុល្លារ) បន្ទាប់ពីជោគជ័យចំនួនលក់បាន ១៨៦ ពាន់លានវ៉ុន (ប្រហែល ១៦០ លានដុល្លារអាមេរិក)​។

នៅត្រីមាសទី២ នៃឆ្នាំ ២០២១ SHINee, Taemin, Yesung, EXO និង NCT Dream បាន​ត្រឡប់​មក​វិញ​ជាមួយ​នឹង​ការ​ចេញបទ​ថ្មី។ ត្រីមាស​នេះ​ ក៏ជាការបង្ហាញមុខជាតារាទោលដំបូងរបស់​ Wendy និង Joy (Red Velvet)​។ ដូចនេះ​គ្មានអ្វី​ត្រូវ​សង្ស័យទេ ដែល​ថា​ចំនួន​លក់របស់ក្រុមហ៊ុនកើនឡើងស្រឺតៗ។

ជាមួយគ្នានោះ ផលិតកម្មនេះស្ទើរ​តែ​ទទួល​បាន​​ចំណូលកើនទ្វេដង ធៀបនឹង​ត្រីមាសទី ១ នៃឆ្នាំ ២០២១ ដោយសារតែការ Comeback របស់ SHINee, Super Junior និង Baekhyun (EXO)​។

១. ផលិតកម្ម​ HYBE

ទីបំផុត​អ្នកដែល​អាចកើបចំណូលបាន​ច្រើន​ដាច់គេ​នៅ​តែ​ជា HYBE ដដែល ដោយ​ប្រាក់​ចំណូល​សុទ្ធ​​ខ្ពស់​បំផុត​នៅ​ត្រីមាសទី ២ ឆ្នាំ ២០២១ គឺ ២០,២ ពាន់លានវ៉ុន (ប្រហែល ១៧,៣ លានដុល្លារអាមេរិក)​។ ប្រាក់ចំណេញ​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​មាន​ចំនួន ២៨,០ ពាន់លានវ៉ុន (ប្រហែល ២៤,០ លានដុល្លារ) បន្ទាប់ពីបង្កើតបានចំនួនលក់បាន ២៧៩ ពាន់លានវ៉ុន (ប្រហែល ២៣៩ លានដុល្លារ)​។

ត្រីមាសទី ១ ស្ងាត់មិនមាន​ការ Comeback ប៉ុន្តែត្រីមាសទី ២ គឺជាពេលដែលតារារបស់ HYBE ជាច្រើន ត្រឡប់មកវិញរួមមាន BTS, TXT, SEVENTEEN, NU’EST និង ENHYPEN​។

ប្រាក់​ចំណូល​របស់ HYBE បានកើនឡើង​យ៉ាង​ខ្លាំង មិនថយកម្លាំងឡើយ​​ចាប់​តាំង​ពី​ត្រីមាសទី ១ នៃឆ្នាំ ២០២១ ទោះបីពេល​នោះមិនមាន​តារាណា​ចេញបទ​ថ្មីក៏ដោយ៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់