• 2021-08-19 07:22:34
  • ព័ត៌មាន

មិនឈរឱបដៃមើល! មាន សូនីតា ប្រើវិធីសាស្ត្រដ៏ឆ្លាតវៃជួយកសិករដាំមៀន

  • 2021-08-19 07:22:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងនាមជាប្រជាពលរដ្ឋរស់នៅក្នុងសង្គមតែមួយ តារាសម្ដែងស្រីជួរមុខកញ្ញា មាន សូនីតា មិនឈរឱបដៃមើល ក្រោយប្រជាកសិករខេត្តប៉ៃលិន មានការកក់ស្ទះទីផ្សារលក់ផ្លែមៀនមិនចេញគ្មានអាជីវករយកទៅលក់បន្ត ស្រាប់តែស្រីស្អាតរូបនេះប្រមូលទិញប្រើវិធីសាស្ត្រដ៏ឆ្លាតវៃ។

ចូលរួមចំណែកមួយដើម្បីសម្រួលដល់ប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិន ដែលបាត់បង់ទីផ្សារផ្លែមៀន កក់ស្ទះដោយសារបញ្ហាជំងឺកូវីដ-១៩ បិទច្រកព្រំប្រទល់នាំចេញក្រៅស្រុក ដែលជាហេតុតនាំឱ្យមាន ផលប៉ះពាល់ តារាស្រីថ្ពាល់ខួច សូនីតា ជាតារាទី១ចេញមុខជួយសម្រួល ដោយនាងបានប្រមូលទិញផ្លែ មៀនគ្មានទីផ្សារទាំងនោះយកមកទុក។

តាម​រយៈ​វីដេអូ​ខ្លី​មួយ នាង​បាន​បង្ហាញ​ផ្លែមៀន​មួយ​គំនរ​នៅ​លើតុ​មូលមួយ។ នាង​ថា ទាំង​នេះ ជា​មៀនដែល​នាង​បាន​ទិញ​ពី​កសិករ​នៅ​ខេត្តបាត់ដំបង ប៉ៃលិន ប៉ុន្តែ​នាង​មិនបាន​លម្អិតចំនួន​ជាក់លាក់ទេ។ តាម​តារាស្រី ទិញ​យក​មក​ ដើម្បី​ប្រើ​ប្រាស់​ទុក​បន្ថែមពីលើការទិញភេសជ្ជៈរបស់​នាង។

តាម​លក្ខខណ្ឌ នាង​នឹង​ថែម​មៀន​១គីឡូ សម្រាប់​ការ​ជួយទិញ​ភេសជ្ជៈ​២កែវពីនាង ពោលមាន ន័យថាគ្រប់អតិថិជនដែលចំណាយទឹកប្រាក់ទិញភេសជ្ជៈ២កែវ នឹងទទួល បានផ្លែមៀនប៉ៃលិនផ្អែម ឆ្ញាញ់ដោយឥតគិតថ្លៃទៅតាមការចំណាយរបស់អតិថិជន។

ប្រិយមិត្ត​បាន​លើក​ឡើង​ថា នេះ​ជាវិធីសាស្ត្រដ៏ឆ្លាតវៃ នឹងល្អបំផុតរបស់តារាសម្ដែងរូបនេះ ដែល​អំណោយ​ផល​ទាំង​សងខាង ពោល​គឺ​មួយ​ចំណែក​បានជួយសម្រួលដល់បងប្អូនប្រជាកសិករ​មៀន​ខ្មែរ មួយ​ផ្នែក​​ទៀត វិធី​នេះ​អាច​ជំរុញ​ការ​លក់​ភេសជ្ជ​ក្នុង​ហាង "ណ" កាហ្វេ​របស់​នាង​ផង។

សូនីតា បានបញ្ជាក់ថា នាងនឹងនៅតែជួយប្រមូលទិញផ្លែមៀនគ្មានទីផ្សារទាំងនោះជាបន្តបន្ទាប់ផងដែរ៕

អត្ថបទ៖ Pav SreyPich

មតិយោបល់