• 2021-08-20 04:14:53
  • ជីវិតតារា

ទប់មាត់មិនជាប់ ​ស្រីមុំ ព្រលែង​អស់​ពាក្យ​ក្នុង​ចិត្ត អម​ជាមួយឈុតប៊ីគីនី ចេញសាច់សខ្ចី ក្រមុំ​សុំចាញ់!

  • 2021-08-20 04:14:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គង់ ចាន់ស្រីមុំ បើទោះបីជានាងមានស្វាមីនិងមានកូន១ហើយក្តី ប៉ុន្តែ​គេ​មើល​ឃើញ​ថា នាង នៅតែរក្សាភាពស្រស់ស្អាតមិនចាញ់កាលពីនៅក្រមុំនោះឡើយ ជាពិសេសបន្ថែមនៅភាពសិចស៊ីទៀតនោះ គឺរិតតែធ្វើឲ្យនាងកាន់តែមើលទៅ លេចធ្លោ រិតតែស្អាតទ្វេឡើង ទាំងសាច់ និងដងខ្លួន ដោយមិនខ្វល់ពីអ្នករិះគន់អ្វីឡើយ រហូតធ្វើឲ្យនាងទប់មាត់មិនបាន និងអ្នករិះគន់មួយចំនួនចំពោះការស្លៀកពាក់បែបស៊ិចស៊ីនេះ ។

កាលពីពេលថ្មីៗនេះ អ្នកនាង គង់ ចាន់ស្រីមុំ បានបង្ហោះរូបភាពជាច្រើនសន្លឹកស្លៀកពាក់ឈុតប៊ីគិនីហែលទឹក រួមទាំងសរសេរសំណេរយ៉ាងចាក់ដោតទៅកាន់អ្នកដែលតែងតែរិះគន់លើការស្លៀកពាក់របស់នាងថែមទៀតផង ។ ក្នុងនោះស្រីមុំ បានសង្កត់ធ្ងន់ថា កុំរស់ខ្លាចការគិតរបស់អ្នកដ៏ទៃ បើរស់រវល់តែខ្លាចអ្នកដ៏ទៃគិតខុស នោះយើងចេះតែធ្វើតម្រូវមាត់តម្រូវចិត្តអ្នកដ៏ទៃ រហូតធ្វើឲ្យខ្លួនធ្វើខុសពីអ្វីដែលខ្លួនចង់ធ្វើ ។

អ្នកនាង គង់ ចាន់ស្រីមុំ បន្តទៀតថា ប្រសិនបើយល់ព្រមតាមសំណើរបស់អ្នកដ៏ទៃច្រើនជ្រុលពេក រហូតដល់ពេលខ្លះត្រូវបង្ខំចិត្តធ្វើខុសនឹងអ្វីដែលខ្លួនគិត ។

អ្នកនាងស្រីមុំ បានបន្ថែមទៀតថា ប្រសិនបើយើងផ្ញើរសេចក្តីសុខផ្ទាល់ខ្លួននឹងភ្នែក និងច្រមុះ អ្នកដ៏ទៃ ចុងក្រោយគឺរកសេចក្តីសុខដាក់ខ្លួនមិនបានទេ ។ហេតុអ្វីទៅ? ជីវិតខ្លួនឯងប្រឹងប្រែងដោយខ្លួនឯង ទទួលខុសត្រូវដោយខ្លួនឯងលើជោគវាសនាខ្លួនឯង តែប្រសិនបើបណ្តោយឲ្យអ្នកដ៏ទៃជាអ្នកកំណត់រឿងយើងត្រូវធ្វើទៅវិញ មិនល្អទេ ។

អត្ថបទ៖ Tep Sovannmoly

មតិយោបល់
អត្ថបទពេញនិយម