• 2021-08-23 01:24:24
  • ព័ត៌មាន

ផ្អើលពេញ K-Pop ទាំងព្រឹកថា​ Joy និង Crush ទាក់ទងស្នេហានឹងគ្នា - ផលិតកម្មខាងប្រុសតបយ៉ាងណា?

  • 2021-08-23 01:24:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​ព័ត៌មាន​ផ្ទុះ​ឡើង​ថា​ Joy (Red Velvet) និងតារាចម្រៀងទោល Crush កំពុងមាន​ទំនាក់ទំនងស្នេហាជាមួយគ្នា។ នេះ​បើយោងតាម​ការ​ចេញផ្សាយ​របស់​ Sports Chosun។

តាម​ប្រភពព័ត៌មាន​ អ្នកទាំង ២​ សម្លឹង​ឃើញគ្នា យូរហើយ ក្រោយរួម​ការងារ​ជាមួយគ្នា​តាំង​ពី​ខែឧសភា ឆ្នាំ២០២០ តាមរយៈ​ការរួម​ធ្វើ​បទ​ចម្រៀង​ជាមួយគ្នា គឺ "Mayday”។ ក្រោយមក​ទំនាក់ទំនងរាប់អាន​គ្នា​ក៏ចេះ​តែ​វិវត្តរហូត​ក្លាយជា​អ្នកយល់ចិត្តគ្នា លើសមិត្តធម្មតា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះជាយ៉ាង​ណា​ តប​នឹង​ព័ត៌មាន​ ផលិតកម្ម​របស់ Crush គឺ P-NATION កំពុង​តាមដានជាបន្ត ព្រម​ទាំងនឹង​ជម្រាប​ជូន​ដំណឹង​ថ្មី​នាពេល​ក្រោយ៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់