
- ច័ន្ទ, 23 សីហា 2021 02:07
- ព័ត៌មាន
SM បញ្ជាក់និងប្រកាសជាផ្លូវការហើយថា Crush និង Joy ពិតជាជាគូស្នេហ៍នឹងគ្នាមែន
- ច័ន្ទ, 23 សីហា 2021 02:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
SM បញ្ជាក់និងប្រកាសជាផ្លូវការហើយថា Crush និង Joy ពិតជាជាគូស្នេហ៍នឹងគ្នាមែន
ក្រោយមានព័ត៌មានផ្ទុះពេញអ៊ីនធើណិតមក ពេលនេះក៏មានសេចក្ដីបញ្ជាក់មកថា ផលិតកម្ម SM ទទួលស្គាល់ថា Joy និង Crush ពិតជាមានទំណាក់ទំនងស្នេហានឹងគ្នាមែន។ ់
សេចក្ដីជូនដំណឹងមួយចេញពីផលិតកម្ម SM បានទទួលស្គាល់ការពិត និងបញ្ជាក់ថា៖ «Crush និង Joy ផ្ដើមដំបូងដោយមានទំនាក់ទំនងជាមិត្តល្អនឹងគ្នាក្នុងវិស័យ ប៉ុន្តែថ្មីៗនេះពួកគេក៏ស្រាប់តែមានអារម្មណ៍ល្អនឹងគ្នា»។
នេះជាដំណឹងភ្ញាក់ផ្អើកប្រចាំពិភព K-Pop នៅថ្ងៃនេះ ហើយ Joy និង Crush ពិតជាក្លាយជាគូស្នេហ៍ថ្មីថ្មោង មួយគូទៀតហើយរបស់ K-Pop! អបអរសាទរនូវចំណងស្នេហ៍ថ្មីនេះ!
ប្រភព៖ Koreaboo ប្រែសម្រួល៖ យី សុធារី