• 2021-08-25 01:00:00
  • ព័ត៌មាន

មូលហេតុចម្បង ១១យ៉ាង បញ្ជាក់ថា​ពេល​កូនកើតមក Bobby នឹងក្លាយជាឪពុកដ៏ល្អ

  • 2021-08-25 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ Bobby (iKON) ប្រកាសថា​ខ្លួន​ជិតក្លាយជា​ឪពុកគេ ព្រម​ទាំងគ្រោងរៀបការ​ជាមួយនឹង​មិត្តស្រី​នោះ គ្រប់គ្នា​ពិតជា​មាន​ការ​ភ្ញាក់​ផ្អើល​ខ្លាំង​ណាស់។ លោក​នឹង​ក្លាយជា​ឪពុកកូនតូច​ជា​ផ្លូវការ​នៅ​ខែក្រោយ (ខែកញ្ញា)។ ស្របពេល​ Bobby ពេល​នេះ​កំពុងត្រៀម​ខ្លួន​ជា​ឪពុកគេ ប៉ុន្តែ​យ៉ាងណា​គ្រប់គ្នា​ជឿមុន​បាត់ទៅហើយថា​ លោក​ក៏មាន​សមត្ថភាព​មើល​ថែក្មេង​ដែរ។

ខាងក្រោម​នេះគឺជា​ហេតុផលមួយចំនួន​បញ្ជាក់​ថា លោកនឹងក្លាយជាលោកប៉ាដ៏ល្អ៖

១. លោក​​ពូកែពក្មេង

២. ចេះ​បង្កភាពបរិយាកាសសប្បាយៗ ចេះលេងជាមួយក្មេង

៣. មិនមែន​តែពូកែខាងរ៉េបទេ Bobby ក៏ចេះច្រៀងបទ​បែប​ស្រទន់ ដូច្នេះ​សំឡេងនេះក៏នឹងត្រូវ​ដែរ​បើច្រៀងបំពេកូន

៤. លោកជាមនុស្សចិត្តល្អ

៥. ត្រូវគ្នា​ជាមួយក្មេង

៦. ជាមនុស្សខិតខំ​ប្រឹងប្រែង និងអំណត់

៧. ពូកែស្ដាប់គេ (យល់ពីគេឯង)

៨. តែងតែផ្ដល់ដំបូន្មានល្អៗ

៩. ធ្លាប់ជួយមើលកូន ឲ្យបងៗ ដូច្នេះ​លោកមាន​បទពិសោធស្រាប់ទៅហើយរឿងនេះ

១០. ពូកែមើលថែក្មេង

១១. ក្មេងៗស្រឡាញ់លោកណាស់

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម