• 2021-08-26 05:26:45
  • ព័ត៌មាន

អេនឌី បង្ហាញ​មុខ​អតីត​ដៃ​គូរ​ចម្រៀង​ស្រី​ម្នាក់ ហើយ​បានផ្ដល់តម្រុយ​​ថានឹងចូល​ប្រឡូកសិល្បៈវិញ

  • 2021-08-26 05:26:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​តារា​ចម្រៀង​ប្រុស អេនឌី បង្ហាញ​សញ្ញា​ថ្មី​មួយ​ថា​លោក​មិន​ទាន់​ទៅ​ណា​ឆ្ងាយ​ពី​អាជីព​ចម្រៀង​នៅ​ឡើយ​ទេ បន្ទាប់​ពី​បាត់​វត្តមាន​លោក​ឈឹង​នៅ​លើ​ឆាក​ប្រគំតន្ត្រី និង​នៅ​លើ​កញ្ចក់​ទូរទស្សន៍​នានា​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ដោយ​ជំនួស​មក​វិញ​នូវ​ការ​បង្ហាញ​រូប​ថត​ស្ដាយ​ប្លែក​ៗ​តាម​បណ្ដាញ​សង្គម​Instagram វិញ។

ស្រាប់​តែ​នៅ​ថ្ងៃ​ទី២៦ ខែ​សីហា នេះ តារា​ចម្រៀង​និយម​ច្រៀង​ឡើង​វិញ​នូវ​បទ​មរតក​ដើម និង​ច្រៀង​តាម​ភោជនីយដ្ឋាន​រូប​នេះ បាន​បង្ហោះ​សារ​ខ្លី​មួយ​ដោយ​ភ្ជាប់​រូបថត​ចំនួន​៣​សន្លឹក​បង្ហាញ​មុខ​អតីត​ដៃគូ​ចម្រៀង​ស្រី​ម្នាក់ គឺ​អ្នក​នាង ម៉ន ធីតា។ លោក​សរសេរ​ថា៖"នឹក​គ្រា​នោះ​ណាស់...ស្រណោះ​គ្រា​ដែល​កន្លង! បើ​សិន​ខ្ញុំ​ទាំង​ពីរ​នាក់ ត្រឡប់​មក​ច្រៀង​ជា​ដៃគូ​ម្ដង​ទៀត តើ​គាំទ្រ​ទេ​ពុក​ម៉ែ​បងប្អូន​ទាំងអស់​គ្នា?"។

តារា​ចម្រៀង​ទាំង​ពីរ​ដួង​នេះ បាន​បាត់​មុខ​ពី​សិល្បៈ​យូរ​ឆ្នាំ​ដូច​គ្នា ហើយ​អ្នក​ទាំង​តែងតែ​បង្ហាញ​រូបថត​អនុស្សាវរីយ៍​អាជីព​សិល្បៈ​តាម​បណ្ដាញ​សង្គម​Facebook និង​Instagram។ រូបថត​ភាគ​ច្រើន​បង្ហាញ​ពី​សកម្មភាព​ឡើង​ឆាក​ប្រគុំតន្ដ្រី និង​ប៉ុស្ដិ៍​ទូរទស្សន៍​ដើម្បី​ច្រៀង៕

អត្ថបទ៖ Chin Sopheak

មតិយោបល់
អត្ថបទថ្មី