
- សុក្រ, 27 សីហា 2021 04:08
- ព័ត៌មាន
ព្រះរាជអាជ្ញាស្នើឲ្យតុលាការដាក់ទោស B.I ឲ្យជាប់ពន្ធនាគារ តែមុនថ្ងៃជម្រះក្ដី សាមីខ្លួនបានផ្ញើលិខិត១ច្បាប់ស្រេច
- សុក្រ, 27 សីហា 2021 04:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រះរាជអាជ្ញាស្នើឲ្យតុលាការដាក់ទោស B.I ឲ្យជាប់ពន្ធនាគារ តែមុនថ្ងៃជម្រះក្ដី សាមីខ្លួនបានផ្ញើលិខិត១ច្បាប់ស្រេច
ការជំនុំជម្រះក្ដីលើកដំបូងរបស់ B.I ត្រូវបានធ្វើឡើងនៅតុលាការកណ្ដាលទីក្រុងសេអ៊ូលនៅម៉ោង ១១ព្រឹក ថ្ងៃទី២៦ ខែសីហា ទាក់ទងករណីចោទប្រកាន់ B.I ពីបទរំលោភច្បាប់គ្រឿងញៀនរបស់ប្រទេសកូរ៉េ។
តាមវិបសាយ Newsen បានឲ្យដឹងថា ព្រះរាជអាជ្ញាបានស្នើឲ្យតុលាការផ្ដន្ទាទោស B.I ដោយដាក់ពន្ធនាគារ ៣ឆ្នាំ និងពិន័យជាប្រាក់ ១,៥០លានវ៉ុន (ខ្ទង់ ១ ២៨០ដុល្លារ)។
យ៉ាងណាក្ដីមុនពេលជំនុំជម្រះក្ដី B.I បានដាក់លិខិតសុំទោសទៅកាន់តុលាកា កាលពីថ្ងៃទី២៥ ខែសីហា។ លោកបានលើកឡើងទាក់ទងនឹងករណីដែល គេចោទប្រកាន់លោកពីការជួញដូរ និងប្រើថ្នាំញៀន តាមរយៈក្រុមហ៊ុនរបស់ខ្លួនគឺ IOK Company។
B.I តាមរយៈ IOK Company បាននិយាយថា៖ «ខ្ញុំមិនអាចវិលត្រឡប់ទៅអតីតកាល និងកំហុសពីមុនដូចអ្វីដែលបានកើតឡើងរួចមកហើយនោះបានទេ ប៉ុន្តែខ្ញុំតែងគិតថាគួរធ្វើបែបណា ដើម្បីខ្ញុំអាចកែលម្អពិភពលោក និងជួយឲ្យសង្គមមួយនេះមានភាពប្រសើរជាងមុន សម្រាប់ពេលដែលនៅសេសសល់ក្នុងជីវិតរបស់ខ្ញុំ»។
គួរដឹងដែរថា B.I ត្រូវបានក្រុមការងារមានសមត្ថកិច្ច បញ្ចប់ការស៊ើបអង្កេតសរុបចំនួន ៩ករណី និងធ្វើតេស្តគ្រឿងញៀនរួចរាល់អស់ហើយ អំឡុងពេលនៃដំណើរការនីតិវិធីច្បាប់៕
ប្រភព៖ Koreaboo