• 2021-08-30 04:12:44
  • ព័ត៌មាន

[ក្ដៅៗ] Lee Minho ចេញមុខបញ្ជាក់ តបដំណឹងទាក់ទងស្នេហាជាមួយ Yeonwoo

  • 2021-08-30 04:12:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយពេល​ដំណឹង​បែក​ធ្លាយថា Lee Minho ទាក់ទង​ស្នេហាជាមួយនឹង​ Yeonwoo ពេល​នេះ​សាមីខ្លួនក៏បាន​ចេញមុខច្រាន​ចោលព័ត៌មាន​ទាំងនោះហើយ។

ទាក់ទងនឹង​ព័ត៌មាន​ចេញ​ពី Dispatch ថា​ Lee Minho មាន​ទំនាក់ទំនងស្នេហាជាមួយនឹង​ Yeonwoo អ្នកតំណាងម្នាក់​ពីក្រុមហ៊ុន​របស់ Lee Minho គឺ MYM Entertainment បាន​បញ្ជាក់ថា «Lee Minho និង Yeonwoo ត្រឹមជា​អ្នកស្គាល់គ្នា​ធម្មរា ហើយពួកគេ​មិនបាន​ទាក់ទងស្រឡាញ់គ្នាទេ»។

គួរដឹង​ដែរថា​ មុននេះ Dispatch បាន​រាយការណ៍ថា​ Lee Minho និង Yeonwoo បាន​លួច​ទាក់ទងគ្នា​ស្ងាត់ៗរយៈពេល​ ៥ខែមក​ហើយ ព្រម​ទាំង​បាន​បង្ហោះ​រូបភាព​ណាត់ជួបគ្នា​របស់អ្នក​ទាំង ២​ថែមទៀតផង។ ដូច្នេះ​ទាក់ទង​នឹង​រូបថតនោះ MYM បាន​ឲ្យដឹង​ថា​ «រូបថត​ទាំងនេះ​ ជា​រូបថត​ពួកគេចេញទៅដើរលេង​ក្រៅ​ជាមួយគ្នា និងជាមួយមិត្តភ័ក្តិផ្សេងទៀត» ក្នុង​ការ​បញ្ជាក់​នេះ គឺក្នុងន័យថា​ មិនមែន​ពួកគេ​ចេញ​ក្រៅតែ ២​នាក់ទេ តែជាលក្ខណៈក្រុម៕​

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម