
- អង្គារ, 31 សីហា 2021 06:55
- ព័ត៌មាន
ក្រោយក្លាយជាទូតសុឆន្ទៈរបស់ក្រសួងកិច្ចការនារី រ៉េត សារីតា មានអ្នកសរសើរថា កញ្ញាមានបេះដូងស្អាតហើយ!
- អង្គារ, 31 សីហា 2021 06:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រោយក្លាយជាទូតសុឆន្ទៈរបស់ក្រសួងកិច្ចការនារី រ៉េត សារីតា មានអ្នកសរសើរថា កញ្ញាមានបេះដូងស្អាតហើយ!
ចន្លោះមិនឃើញ
តារាម៉ូដែល និងជាអតីតបវរកញ្ញាចក្រវាលតំណាងឲ្យកម្ពុជា កញ្ញា រ៉េត សារីតា ត្រូវបានក្រសួងកិច្ចការនារី ត្រូវបានក្រសួងកិច្ចការនារី ផ្ដល់តំណែងជាទូតសុឆន្ទៈរបស់ក្រសួងនេះ ហើយបានប្រកាសតាមបណ្ដាញសង្គមកាលពីថ្ងៃទី២៩ ខែសីហា។តាមរយៈការប្រកាសរបស់ក្រសួងនេះ មានអ្នកគាំទ្ររបស់ រ៉េត សារីតា ជាច្រើនបានទម្លាយពីឥរិយាបថ និងសមត្ថភាពកញ្ញា។
ក្រសួងកិច្ចការនារី ប្រកាសនៅលើបណ្ដាញសង្គមរបស់ខ្លួនដោយស្រង់សម្ដីរបស់កញ្ញា រ៉េត សារីតា ថា៖"នាងខ្ញុំនឹងបំពេញតួនាទីនេះឲ្យបានល្អបំផុត ដើម្បីតំណាងភាពអង់អាចរបស់ស្រ្តី និងជាគំរូសម្រាប់ស្រ្តី និងក្មេងស្រីកម្ពុជាក្នុងការចូលរួមលើកកម្ពស់សីលធម៌សង្គម និងសុខុមាលភាព ព្រមទាំងកាត់បន្ថយភាពងាយរងគ្រោះរបស់អ្នកទាំងនោះ"។
ទន្ទឹមគ្នានេះក៏មានអ្នកគាំទ្រជាច្រើន បានកោតសរសើរសមត្ថភាព កាយវិការ និងសម្ដីទន់ភ្លន់របស់តារាម៉ូដែលសម្បុរស្រអែម រាងតូចច្រឡឹងរូប។ ម្ចាស់គណនីFacebook ម្នាក់ឈ្មោះ ប៊ិន រ៉ូសាត និយាយថា៖"ស្ត្រីខ្មែរដែលមានទាំងសមត្ថភាព បេះដូងស្អាត គុណធម៌ទន់ភ្លន់ ជាស្ត្រីពិសេសម្នាក់ដែលខ្ញុំកម្រជួបបំផុត"។
កញ្ញា រ៉េត សារីតា ទទួលបានការគាំទ្រកាន់តែខ្លាំងលើអាជីពសម្ដែង និងដើរម៉ូតរបស់ខ្លួនទាំងនៅក្នុងស្រុក និងក្រៅស្រុក បន្ទាប់ពីនាងទទួលបានឱកាសចេញទៅប្រកួតបវរកញ្ញាចក្រវាលឆ្នាំ២០២០ តំណាងឲ្យកម្ពុជា។ ត្បិតថាកាលណោះ រ៉េត សារីតា មិនបានជាប់ដល់វគ្គផ្ដាច់ព្រ័ត្រ ឬគ្រងមកុដបវរកញ្ញាចក្រវាល ប៉ុន្តែមហាជនបានកោតសរសើរកញ្ញាថានាងធ្វើបានល្អបំផុត ហើយធ្វើឲ្យពិភពលោកស្គាល់កម្ពុជាកាន់តែច្បាស់៕