• 2021-09-01 08:21:19
  • ជីវិតតារា

លែងមែនទែនហើយ ជូលី ប្រាប់ថា ពិតជាមានទំនាក់ទំនងជាមួយ លោក ប៊ឺរី ពិតមែន

  • 2021-09-01 08:21:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្តែងមានវ័យក្មេងដែលគ្រប់គ្នាស្គាល់តាមរយៈ រឿង «ពស់កេងកង»កាលពីប្រមាណ៤ឆ្នាំមុន ឥឡូវនេះបានបង្ហើបពីទំនាក់ទំនងជាមួយ តារាសម្តែងរាងសង្ហាមុខមានមន្តស្នេហ៏ លោក ប៊ឺរី ហើយ ។

ពេលថ្មីៗនេះ តារាសម្តែងទើបធំពេញវ័យ ជូលី បានបង្ហោះរូបភាពជាជាច្រើនសន្លឹកស្វីតៗជាមួយលោក ប៊ឺរី ដែលជាតារាសម្តែងអមដោយសំណេរគួរឲ្យចាប់អារម្មណ៏ផងដែរ ក្នុងនោះជូលី បានសរសេរថា អាយុគ្រាន់តែជាតួលេខប៉ុណ្ណោះ ហើយអ្វីដែលសំខាន់ចិត្តពីរចងជាចិត្តមួយ ។ចំណែកលោក ប៊ឺរី វិញ ក៏បានផុសនៅលើគណនីហ្វេសប៊ុករបស់ខ្លួនដែរ ដោយលោក បានសរសេរថា ចាស់ក្មេងមិនសំខាន់ អ្វីដែលសំខាន់គឺបេះដូងយើងមានគ្នា ។

ទាក់ទិននិងរឿងនេះដែរ ជូលី ក៏បានបង្ហាញការពិតតាមរយៈ Sabay ផងដែរថា ជុំវិញរឿងនេះ ពួកគេទាំងពីរពិតជាមានទំនាក់ទំនងជាមួយគ្នាពិតប្រាកដមែន ប៉ុន្តែទំនាក់ទំនងក្នុងនាមជាអ្វីនោះ ប្អូនស្រី ជូលី សុំមិនបញ្ជាក់នោះទេ ចាំនាងបង្ហាញការពិតនៅថ្ងៃណាមួយដើម្បីឲ្យមហាជនបានដឹង។

តាមរយៈការបង្ហាញឲ្យឃើញរវាងអ្នកទាំងពីរនេះ បានធ្វើឲ្យហ្វេនៗជាច្រើន មានការស្រលាំងកាំង ខ្លះថាឲ្យលោក ប៊ឺរីថា នាងនៅក្មេងណាស់ ទុកផ្លូវឲ្យគ្នាដើរផង អ្នកខ្លះទៀតថា ចាស់ក្មេងមិនសំខាន់ អ្វីដែលសំខាន់គឺការចិត្តស្រលាញ់គ្នា ។

អត្ថបទ៖ Tep Sovannmoly

មតិយោបល់
អត្ថបទពេញនិយម