• 2021-09-01 06:00:06
  • ព័ត៌មាន

រយៈពេលមិនដល់១ឆ្នាំផង តារា៧ដួងនេះបាត់បង់មនុស្សជាទីស្រលាញ់ព្រមៗគ្នា

  • 2021-09-01 06:00:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជារឿងស្ទើមិនគួរឱ្យជឿរក្នុងរង្វង់សិល្បៈកម្ពុជាត្រឹមជាងពាក់កណ្ដាល២០២១ ពោលរយៈពេលមិនដល់ ១ឆ្នាំផង តារាប្រុសស្រីល្បីឈ្នោះ ៧ដួងជួបទុក្ខធំប៉ុនភ្នំដែលត្រូវបាត់បង់មនុស្សជាទីស្រលាញ់ព្រមៗគ្នា យ៉ាងរហ័សសមីខ្លួនសឹងតែមិនអាចទទួលយកបានភ្លាមៗ អំឡុកជំងឺកូវីដ-19 រាល ត្បាតយ៉ាងខ្លាំងក្នុង ប្រទេស។

ចង់ដឹងថាតារាទាំង៦ដួង ដែលបាត់បង់មនុស្សជាទីស្រលាញ់គ្មានថ្ងៃវិលត្រឡប់ ជានរណាខ្លះហើយថា តើនៅពីក្រោយការស្លាប់ទាំងនោះយ៉ាងណានោះសូមមើលខាងក្រោម៖

១.តារាចម្រៀង វី ឌីណែត៖ វី ឌីណែត ឈាមជ័រតារាចម្រៀងជើសចាស់លោក ហ៊ុល ឡាវី បានបាត់បង់ អ្នកម្ដាយជាទីស្រលាញ់ភ្លាមដោយសារជំងឺកូវីដ-១៩ កាលពីថ្ងៃទី១៩ មីនា អំឡុកពេល វី ឌីណែត ជាប់ សម្រាកព្យាបាលជំងឺកូវីដដូចគ្នាផងដែរ។

២.តារាកំប្លែង ស្រីពីន ៖ មិនខុសអីពីតារាចម្រៀង វី ឌីណែត នោះទេគឺ ស្រីពីន យំសោកបោកខ្លួនដែល ម្ដាយនាងស្លាប់ដោយសារជំងឺកូវីដ-១៩ កាលពីថ្ងៃទី ២៣ មីនាកន្លងទៅ។

៣.តារាសម្ដែងនិងជាតារាម៉ូដែល ទឹម រដ្ឋា ៖ ស្រីស្អាតរូបនេះ ត្រូវរស់នៅកំព្រាម្ដាយ បន្ទាប់ពីអ្នកមាន គុណទទួលមរណៈភាពដោយសាររោគគាពាធ។

៤. តារារ៉េប សាំង សុខសេរី៖ ម្ដាយតារាស្រីរូបនេះបានធ្លាក់ខ្លួនឈឺមួយរយៈ មុនពេលទទួលមរណៈ ភាពកាលពីថ្ងៃទី៣០ កក្ដដា។

៥.តារាចម្រៀង យូរី៖ តារាចម្រៀងប្រចាំផលិតកម្ម សាន់ដេ បាត់បង់ម្ដាយត្រឹមមួយប៉ព្រិចភ្នែក នៅថ្ងៃទី ២៩ មិថុនា។

៦.តារាកំប្លែង សំប៉ូ លីដា៖ កាលពីថ្ងៃទី៨ សីហា តារាកំប្លែងរូបនេះជួបទុក្ខធំដោយត្រូវបាត់បង់ម្ដាយ ដោយសាររោគគារពាធ។

៧.តារាចម្រៀង ពេជ្រ ថាណា៖ នៅដើមឆ្នាំ២០២១តែម្ដង ថាណា បាត់បង់ប្រពន្ធជាទីស្រលាញ់ដែល ធ្លាប់តែរួមរស់ជាមួយគ្នា៕

អត្ថបទ៖ Pav SreyPich

មតិយោបល់
អត្ថបទពេញនិយម