• 2021-09-01 07:01:46
  • ព័ត៌មាន

ក្ដៅៗ! Noly Record បញ្ចេញសមិទ្ធផលថ្មីពីរោះរណ្ដំ បន្ទាប់ពីបទ គោយន្ដ

  • 2021-09-01 07:01:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅមុននេះបន្តិចទំព័រហ្វេសប៊ុកផ្លូវការរបស់តារាចម្រៀង Original Song Noly Record ទើបតែ បញ្ចេញបទចម្រៀងថ្មីក្ដៅៗនៅរសៀលថ្ងៃដំបូងខែ សីហានេះ ដែលជា ប្រភេទបទចម្រៀងមនោ សញ្ជេតនាយ៉ាងពីរោះរណ្ដំ។

បន្ទាប់ពីបាត់មុខពីសិល្បៈប៉ុន្មានឆ្នាំកន្លងមក ស្រាប់តែកាលពីថ្មីៗនេះលេចវត្តមានតារាចម្រៀង Original Song សម្លេងផ្អែមស្រទន់ Noly ត្រឡប់មកពិភពតន្ត្រីកម្ពុជាម្ដងទៀត ផ្អើលអស់អ្នក គាំទ្រជាមួយចំណងដៃបទចម្រៀងមួយបទមានចំណងជើងថា”គោយន្ដ” កាលពី៤ខែមុនដែល មានចំនួនអ្នកចូល ទស្សនា១៦លានដង។ ដោយឡែកបន្ទាប់ពីផ្ទុះបទចម្រៀងមួយនេះរួចមក នៅមុននេះបន្តិចលោកទើបតែបញ្ចេញបទថ្មីដែលមានចំណងជើងថា”២ម៉ឺនរៀល”។

ស្នាដៃបទចម្រៀងថ្មីដែលទើបតែចេញក្ដៅៗនេះជាប្រភេទបទចម្រៀងមនោសញ្ចេតនា ស្នេហា លន្លង់ លន្លោចរៀបរាប់ពីជីវិតរបស់កម្លោះស្មោះស្នេហ៍ជាជាងសំណង់មួយរូប។ យ៉ាងណាមិញទបតែចេញមិន ដល់១ម៉ោងផង បទនេះមានអ្នកចូលទស្សនារហូតដល់ 13.1k ឯណោះ មិនតែប៉ុណ្ណោះមហាជនជា ច្រើនបង្ហាញការពេញចិត្តយ៉ាងខ្លាំងចំពោះបទថ្មីរបស់ Noly។

អាចនិយាយបានវាជារឿងធម្មតាទៅហើយសម្រាប់ Noly ដែលទទួលបានការគាំទ្រយ៉ាងពីប្រិយមិត្តលើ ចម្រៀងរបស់ខ្លួន ព្រោះជាទូទៅស្នាដៃផលិតចម្រៀងនីមួយៗរបស់ Noly បញ្ចេញមកមួយៗពីរោះរណ្ដំ ផ្ទុះជាហូរហែឡើងសាំទៅហើយកន្លងមក៕

ចង់ដឹងថាបទថ្មី”២ម៉ឺនរៀល”ពីរោះ និងមានអត្ថន័យចាក់ប៉ុណ្ណានោះទស្សនាខាងក្រោមនេះ៖

អត្ថបទ៖ Pav SreyPich

មតិយោបល់