- 2021-09-03 02:42:24
- ព័ត៌មាន
ឆាកជីវិតមានឡើងមានចុះ ពេលនេះ ឃ្មឹបបង្ហាញមុខគូស្នេហ៍ថ្មី ត្រូវប្រិយមិត្តសាទរជាខ្លាំង
- 2021-09-03 02:42:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឆាកជីវិតមានឡើងមានចុះ ពេលនេះ ឃ្មឹបបង្ហាញមុខគូស្នេហ៍ថ្មី ត្រូវប្រិយមិត្តសាទរជាខ្លាំង
ចន្លោះមិនឃើញ
អតីតតារាកំប្លែងល្បីក្នុងក្នុងនាយ កុយ នាង រ៉េន សុធារី ហៅ ឃ្មឹប ថ្មីៗនេះ បានធ្វើឲ្យមានការចាប់អារម្មណ៍ថ្មីទៀត ស្របពេលនាងបានបង្ហាញមុខគូស្នេហ៍ថ្មី ហើយត្រូវប្រិយមិត្តជាច្រើនបានសាទរ និងអបអរនាង។
ឃ្មឹប បានបង្ហាញរឿងនេះ តែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយពេលដែលនាងបានជួបរឿង ថ្នាក់នៃក្រុមការងារសន្តិសុខរបស់នាង មិនព្រមបើកប្រាក់ខែអោយ។ នៅក្នុងស្ថានភាពថ្មីនេះ គេឃើញឃ្មឹប បានបញ្ចេញវីដេអូខ្លីមួយនៅលើបណ្ដាញ Tiktok ដែលនៅក្នុងនោះ គេឃើញនាងបង្ហាញរូបស្និទ្ធស្នាល ល្អូកល្អិនជាមួយបុរសវ័យក្មេងម្នាក់។
អតីតតារាកំប្លែងមិនបាននិយាយដោយផ្ទាល់មាត់ឡើយថា បុរសក្នុងរូបត្រូវជាអ្វីនឹងនាង ប៉ុន្តែតាមរូបភាពផ្អែមល្ហែមទាំងនោះ ប្រិយមិត្តនៅលើបណ្ដាញសង្គមរបស់ចិនមួយនេះ បានកាត់យល់ភ្លាមៗថា បុរសវ័យក្មេង គឺជាមនុស្សពិសេសរបស់នាង។ ដូច្នេះហើយ គេបានឃើញប្រិយមិត្តជាច្រើនបានចូលទៅសរសេរសាទរ លើកទឹកចិត្ត និងជូនពរនាង និងដៃគូស្រឡាញ់រៀងរហូតទៅ។
រ៉េន សុធារី ហៅ ឃ្មឹប ដើមឡើយគឺជានារីដ៏ស្រស់ស្អាតម្នាក់ និងជាតារាកំប្លែងល្បីឈ្មោះមួយរូបក្នុងក្រុមកំប្លែងនាយ កុយ និងត្រូវជាភរិយារបស់នាង ហុងដា។ ប៉ុន្តែនៅអំឡុងឆ្នាំ ២០១០ នាងមានរឿង ក្នុងគ្រួសារ រហូតដល់ឈានបែកបាក់ជាមួយនាង ហុងដា ថែមទៀត ក្រោមហេតុផលនាងមានគូស្នេហ៍ថ្មី។
ប៉ុន្តែមិនបានប៉ុន្មានផង គូស្នេហ៍ថ្មីនោះបានរត់ចោលនាង ធ្វើឲ្យឆាកជីវិតនាងផ្លាស់ប្ដូរទាំងស្រុង។ ក្រោយអស់បង្គោល ជីវភាព ឃ្មឹប ចាប់ផ្ដើមដុនដាប និងមានចចាមអារ៉ាមថា នាងញៀនថ្នាំទៀត។ ពីពេលនោះមកនាងក៏បាត់មុខឈឹង មុនពេលលេចមុខម្ដងទៀតកាលពីឆ្នាំ ២០១៧ ក្នុងពេលដែលកូនប្រុសរបស់នាងជាមួយ ហុងដា មានរឿងជាប់ពាក់ព័ន្ធនឹងករណីឃាតកម្ម។
កាលណោះ ឃ្មឹប ត្រូវបានគេមើលឃើញថា មានសភាពដុនដាបខ្លាំង ពោលគឺគ្មានលុយកាក់មួយរៀលក្នុងខ្លួនឡើយ ឯសាច់ឈាមខ្មៅ ស្រអាប់គួរឲ្យអាសូរ។
បន្ទាប់ពីបានធ្វើឲ្យចាប់អារម្មណ៍មួយឆាវពីនោះមក នាងក៏បានបន្សាត់ខ្លួនឆ្ងាយជាថ្មីទៀតប្រមាណ ៣ឆ្នាំមកហើយ ហើយទើបតែមានរឿងម្ដងទៀតកាលពីប៉ុន្មានថ្ងៃមុន។ ឃ្មឹប បានចូលទៅធ្វើការងារជាសន្តិសុខឯកជន និងបានទៅឈរយាមប្រចាំការនៅផ្សារប៉េសេ តែក៏ត្រូវប្រធានបញ្ឈប់ ដោយយោងលើហេតុផលថា នាងបំពេញការងារមិនបានល្អ។
ដោយសារ ឆាកជីវិតជួបរឿងជូរចត់ខ្លាំងក្នុងរង្វង់ប្រមាណ ១០ឆ្នាំមកនេះ ទើបប្រិយមិត្តសាទរ ដោយសង្ឃឹមថា ឃ្មឹប មានបង្អែករឹងមាំ ជីវិតផ្ដើមមានភាពកក់ក្ដៅឡើងវិញ៕