• 2021-09-06 03:41:30
  • ព័ត៌មាន

ឡូយ! អ្នក​ជំនាញ​ប៉ាន់ប្រមាណ​ថា កុមារី ម៉ានីកា ដ៏​ស្រស់​ស្អាត​អាចជាគ្រាប់ពេជ្រនៅអាស៊ីនាថ្ងៃ​អនាគត

  • 2021-09-06 03:41:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្មេងតូច ម៉ានីកា ជាតារាសម្ដែងអាជីពដែលមានវ័យក្មេងខ្ចីបំផុតប្រទេសកម្ពុជាចំណោមសិល្បករ សិល្បការនីជួរមុខទាំងអស់ ដែលត្រូវបានគេប៉ាន់ស្មានថាអាចជាគ្រាប់ពេជ្រដមានតម្លៃប្រចាំអាស៊ីដោយផ្អែកលើសមត្ថភាព ទេពកោសល្យ​ដ៏ប៉ិនប្រសប់របស់នាង។

កាពីថ្មីៗនេះយោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់អ្នកស្រី ទូច បុផ្ផា បានលើកឡើងថាតារាសម្ដែងវ័យក្មេងរូបនេះអាចក្លាយជាតារាសម្ដែងឆ្នើមប្រចាំ ទ្វីបអាស៊ីនៅ ៤ទៅ៥ឆ្នាំខាងមុខទៀត ដោយសម្លឹងឃើញពីភាពប៉ិនប្រសប់ ក៏ដូចជាទេពកោសល្យ​ពីធម្មជាតិ របស់ ម៉ានីកា ហើយបច្ចុប្បន្ន​កំពុងទទួលបាននូវការដុសខាត់បន្ថែមយ៉ាងល្អិនល្អន់ក្រោមថ្វីដៃផលិតករឆ្នើមរបស់​អ្នក​ស្រី។

អ្នកស្រី ទូច បុផ្ផា បានលើឡើងយ៉ាងដូច្នេះថា "បច្ចុប្បន្នត្រឹមជាកូនផ្កាយ តែ៤ទៅ៥ឆ្នាំខាងមុខថាមិនត្រូវ ប្រហែលអាចក្លាយជាដួងតារារះចែងចាំងទូទាំងហ្វីបអាស៊ីផងក៏ថាបានមិនដឹង អ្នកដឹងនាំរបស់យើង កំពូងដុសខាត់កូនផ្កាយមួយដួងនេះ”។

រម្លឹកផងដែរថា ម៉ានីកា អាចប្រើវ័យ៤ឆ្នាំរបស់នាង ឆក់បេះដូងអ្នកគាំទ្រ ហើយត្រូវបានមហាជនផ្ទុះ ស្គាល់នាងយ៉ាងច្រើនតាមរយៈវីដេអូចម្រៀងរបស់នាង នឹងវីដេអូសម្ដែងឃ្យូតជាច្រើនផងដែរ។ រហូតនាងតូច មានឳកាស អាចបម្លាស់ខ្លួនចាប់អាជីពជាតារាសម្ដែងប្រកបដោយសមត្ថភាពដែលធ្វើ ឱ្យទស្សនិជន ស្គាល់កាន់តែខ្លាំងឡើងនៅក្នុងរឿង "អ្នកម៉ាក់វ័យក្មេង” ជាតួអង្គឈ្មោះ នីរ័ត្ន។ មកដល់ពេល នេះ ម៉ានីកា មានឳកាសបញ្ចេញសមត្ថភាពក្នុងខ្សែភាពតូចធំជាច្រើន​រឿង​រួច​មក​ហើយ!៕

អត្ថបទ៖ Pav SreyPich

មតិយោបល់
អត្ថបទថ្មី