• 2024-04-30 04:13:58
  • ព័ត៌មាន

ជាស្វាមីល្អមិនគិតពីសម្រស់ជាធំ ហេង វិសាល ប្រើទិចនិចលួងលោមបែបនេះពេល ស្រីនា ពិបាកចិត្តរឿងរូបរាងកាយ

  • 2024-04-30 04:13:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីរៀបអាពាពិពាហ៍បាន១ខែ ស្រាប់តែថ្មីៗនេះ Influencer ជា ស្រីនា បានបង្ហោះយ៉ាងវែងមួយលើ គណនី Instagram ផ្លូវការរបស់ខ្លួន ដែលរៀបរាប់ពីបញ្ហារូបរាងកាយរបស់នាង។

ការបង្ហោះសាររបស់ ស្រីនា បង្ហាញពីអារម្មណ៍ក្រៀមក្រំពិបាកចិត្តលើរូបរាងកាយរបស់នាង ស្របពេលគ្នានោះ ហេង វិសាល បានបង្ហាញតួនាទីជាស្វាមីល្អលួងលោមភរិយាដោយភាសាផ្អែមត្រជាក់ និងកក់ក្ដៅបំផុត ថាគុណតម្លៃរបស់មនុស្សគឺគ្មានពាក្យស្អាតក្នុងនោះទេ គឺមានតែភាពស្មោះត្រង់ ការផ្ដល់ឱ្យ ការដឹងគុណ និងក្ដីស្រឡាញ់តែប៉ុណ្ណោះ

ស្រីន ថ្លែង៖ “ពេលខ្ញុំពិបាកចិត្តលើរូបរាងខ្ញុំ ប្តីខ្ញុំប្រាប់ខ្ញុំថាវិធីបង្កើតគុណតម្លៃអត់មានពាក្យស្អាតក្នុងហ្នឹងទេមានតែពាក្យស្មោះត្រង់ចែករំលែកការផ្តល់ឱ្យការដឹងគុណក្តីស្រលាញ់”។

នាងបន្តថា ភាពស្អាតពីរូបរាងខាងក្រៅអាចទាក់ទាញនិងឱ្យគេចាប់អារម្មណ៏បាន តែអ្វីដែលជាតម្លៃពិតប្រាកដនិងយូរអង្វែងគឺភាពស្អាតដែលនៅខាងក្នុង។ សារនេះជូនទៅកាន់បងប្អូនដែលកំពុងឆ្ងល់ថាតេីខ្ញុំត្រូវធ្វេីខ្លួនឱ្យស្អាតដល់កម្រិតណាទើបអាចទទួលបានក្តីស្រលាញ់និងការគោរពពីគេ ? ចម្លើយគឺងាយស្រួលទេ បងប្អូនសួរខ្លួនឯងវិញថាបងប្អូនស្រលាញ់និងគោរពមនុស្សបែបណាដែរ?”។

យ៉ាងណាមិញបន្ទាប់ពីបង្ហោះយ៉ាងវែងនេះ មានមហាជន ជាពិសេសអ្នកគាំទ្រច្រើនណាស់បានចូលទៅបញ្ចេញមតិ លើកទឹកចិត្តជាហូរហែទៅកាន់ ស្រីនា៕

អត្ថបទ៖ កេសរ

មតិយោបល់