• 2024-05-16 02:24:52
  • ព័ត៌មាន

ទំនាក់ទំនង Kim Soo Hyun និង Kim Ji Won កាន់តែធ្វើឲ្យគ្រប់គ្នាសង្ស័យថាជា ស្នេហា

  • 2024-05-16 02:24:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែងរឿង «Queen of Tears» Kim Soo Hyun និង Kim Ji Won កំពុងធ្វើឲ្យគ្រប់គ្នាសង្ស័យថា ទំនងជាទាក់ទងគ្នាមានស្នេហា ពិសេសបន្ទាប់ពីការបង្ហាញមុខជាសាធារណៈនាពេលថ្មីៗនេះ។

ជាការពិត ភាពជោគជ័យរបស់រឿង Queen of Tears បានធ្វើឲ្យមានចំនួនអ្នកទស្សនាច្រើនបំផុតក្នុងប្រវត្តិសាស្ត្ររបស់ទូរទស្សន៍ tvN ហើយត្រូវបានគេសន្មត់ថា ហេតុផលធំជាងគេគឺដោយសារតែភាពស៊ីសង្វាក់របស់តួសម្តែង ពិសេសភាពវៃឆ្លាតរបស់អ្នកដឹកនាំ។ ដូចដែលបានរំពឹងទុក អ្នកទស្សនាបានចាប់ផ្តើម "ផ្គូរផ្គង" តួឯកប្រុសស្រីទាំងពីរ ដោយជូនពរឱ្យពួកគេស្រឡាញ់គ្នាពិតមែន ក្រៅរឿងទៀតផង។

ទោះបីជាទំនាក់ទំនងនៅពីក្រោយឆាកសម្ដែងធ្វើឲ្យមហាជនបន់ឲ្យក្លាយជាស្នេហាពិតក៏ដោយ ក៏គ្មានអ្វីសំខាន់កើតឡើងសម្រាប់ពួកគេទាំងពីរដែរ។ ប៉ុន្តែយ៉ាង​ណា​មិញ ការ​បង្ហាញ​ខ្លួន​នៅ​អាកាសយានដ្ឋាន​ថ្មី​ៗ​នេះ​របស់ Kim Ji Won ក៏ស្រាប់តែលេចចេញ​នូវ​ពាក្យ​ចចាម​អារ៉ាម​ថ្មី។

ការសង្ស័យកើតឡើង បន្ទាប់ពីតារាស្រីរូបនេះបានមកដល់អាកាសយានដ្ឋាន Incheon នៅថ្ងៃទី ១២ ខែឧសភា ដើម្បីចាកចេញពីប្រទេសកូរ៉េខាងត្បូង ទៅកាន់ប្រទេសសិង្ហបុរីសម្រាប់កម្មវិធីសម្ពោធទឹកអប់ Bulgari។ នៅក្នុងវីដេអូរបស់នាងនៅឯអាកាសយានដ្ឋាន គេឃើញ Kim ត្រូវបានគេហ៊ុំព័ទ្ធដោយក្រុមការពារសន្តិសុខជាច្រើននាក់ ប៉ុន្តែក្នុងចំណោមនោះ មានម្នាក់បានលេចធ្លោចំពោះមុខ ដែលធ្វើឲ្យអ្នកគាំទ្របើកភ្នែកធំៗ។ ពួកគេស្គាល់ច្បាាស់ថាអង្គរក្សនោះ ថាជាមនុស្សដូចគ្នាដែលតែងតែអមដំណើរ Kim Soo Hyun ពេលមានកម្មវិធីនៅបរទេសកន្លងមក។

អ្នកនិយមលេងអ៊ីនធឺណិតម្នាក់បានបង្ហោះវីដេអូខាងលើកាលពីថ្ងៃទី ១៤ ឧសភា ដោយចង្អុលថាអង្គរក្សដូចគ្នាបានអមដំណើរ Kim Ji Won ហើយវាបានផ្ទុះឡើងដោយអ្នកគាំទ្ររំពឹងថាវាអាចត្រូវបានគេយកធ្វើជាសញ្ញានៃក្តីសង្ឃឹមរបស់ Kim Ji Won និង Kim Soo Hyun

ទោះយ៉ាងណាក៏ដោយ អ្នកខ្លះបានចង្អុលបង្ហាញថា តារាអាចជួលអង្គរក្សដូចគ្នា ប្រសិនបើពួកគេជួលពីសេវាសន្តិសុខឲ្យចាត់ចែងឲ្យ។

ប្រភព៖ Koreaboo អត្ថបទ៖ ធារី

មតិយោបល់