• 2024-10-09 04:39:31
  • ព័ត៌មាន

មកដឹងចំណូលរបស់តារា K-Pop ដ៏មានឥទ្ធិពលបំផុតពី YouTube នៅឆ្នាំ ២០២៤

  • 2024-10-09 04:39:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ ទស្សនាវដ្ដី Forbes Korea បានចេញផ្សាយការវិភាគរបស់ខ្លួន ទាក់ទងនឹងតារា K-Pop កំពូលៗនៅលើ YouTube ប្រចាំឆ្នាំ ២០២៤ ដោយផ្អែកលើប្រាក់ចំណូលដែលពួកគេទទួលបានពី Platform

ពេលនេះសូមបង្ហាញតួលេខទាំងស្រុងរបស់ជើងខ្លាំងតារា K-Pop លើ YouTube

១០. IU

រាជិនី K-Pop រូបនេះ គឺជាតារាទោលតែមួយគត់នៅក្នុងបញ្ជីនេះ។ ប្រាក់ចំណូលប៉ាន់ស្មានរបស់ Channel YouTube របស់នាងគឺ ២២ ពាន់លានវ៉ុន (ប្រហែល ១៦,៧ លានដុល្លារ)

៩. LE SSERAFIM

ក្រុម​ចម្រៀង​ស្រីរបស់ HYBE ជំនាន់​ទី​បួន​នេះ បាន​ទទួលការចាប់​អារម្មណ៍​ពី​សាធារណជន​ជាមួយ​នឹង​វីដេអូ​ចម្រៀង​ទាក់ទាញជាច្រើនរបស់​ពួក​គេ និង​មាតិកា​ផ្សេង​ទៀត។ Channel YouTube របស់ពួកគេ ត្រូវបានគេប៉ាន់ស្មានថារកបាន ២២,៧ ពាន់លានវ៉ុន (ប្រហែល ១៧,២ លានដុល្លារ)

៨. IVE

Channel YouTube របស់ IVE ទទួលបានប្រាក់ចំណូលប៉ាន់ស្មានចំនួន ២៤,៩ ពាន់លានវ៉ុន (ប្រហែល ១៨,៩ លានដុល្លារ)

៧. ENHYPEN

ចំណែកក្រុមចម្រៀងប្រុសរបស់ HYBE មួយនេះវិញ ទទួលបានចំណាត់ថ្នាក់ទី ប្រចាំតារាងជាមួយនឹងប្រាក់ចំណូលប៉ាន់ស្មានចំនួន ៣០,១ ពាន់លានវ៉ុន (ប្រហែល ២២,៩ លានដុល្លារ)

៦. aespa

aespa គឺជាក្រុមតែមួយគត់ពីក្រុមហ៊ុន SM ដែលបានហក់ចូលក្នុងកំពូលតារាង ដោយមានប្រាក់ចំណូលលើ YouTube Channel ប្រហែល ៣៨,៣ ពាន់លានវ៉ុន (ប្រហែល ២៩,១ លានដុល្លារ)

៥. SEVENTEEN

SEVENTEEN ដែលជាក្រុមចម្រៀងប្រុស មួយក្នុងចំណោមក្រុមចម្រៀងប្រុសកំពូលទាំង នាពេលបច្ចុប្បន្ននេះ ដែលរកបានប្រហែល ៦២,៤ ពាន់លានវ៉ុន (ប្រហែល ៤៧,៤ លានដុល្លារ) ពី Channel YouTube របស់ពួកគេ។

៤. NewJeans

NewJeans បានបង្ហាញពីឥទ្ធិពលតាមរយៈលទ្ធផលកំពូលទី ប្រចាំតារាង។ ពួកគេបានកត់ត្រាប្រាក់ចំណូលប៉ាន់ស្មានចំនួន ៦៨,៣ ពាន់លានវ៉ុន (ប្រហែល ៥១,៩ លានដុល្លារ)

៣. BTS

ទោះបីជាពេលនេះ ក្រុមត្រូវផ្អាកសកម្មភាព ដោយសារសមាជិកជាប់កាតព្វកិច្ចបម្រើយោធាក៏ដោយ ក៏ BTS នៅតែជាប់ចំណាត់ថ្នាក់កំពូលទី ជាមួយនឹងប្រាក់ចំណូលប្រមាណ ៨២,៣ ពាន់លានវ៉ុន (ប្រហែល ៦២,៥ លានដុល្លារ) រកបានតាមរយៈ YouTube របស់ពួកគេ។

២. (G) I-DLE

បទចម្រៀង និងមាតិការបស់ (G)I-DLE រកចំណូលឲ្យក្រុមប្រហែល ៨៦ ពាន់លានវ៉ុន (ប្រហែល ៦៥,៣ លានដុល្លារ) ពី Channel YouTube របស់ពួកគេ។

១. BLACKPINK

ទស្សនាវដ្ដី Forbes Korea បានដាក់ឈ្មោះថា BLACKPINK ជាក្រុមចម្រៀងនារីដែលមានឥទ្ធិពលបំផុតនៅលើ YouTube ជាមួយនឹងប្រាក់ចំណូលដែលបានកត់ត្រាចំនួន ១២៩ ពាន់លានវ៉ុន (ប្រហែល ៩៨,៣ លានដុល្លារ)

ប្រភព៖ Koreaboo អត្ថបទ៖ ធារី

មតិយោបល់