
- សុក្រ, 11 តុលា 2024 07:15
- ព័ត៌មាន
ទម្លាក់ MV ថ្មី ទាំងចង្វាក់ ក្បាច់រាំ កាយវិការ ទឹកមុខ Jennie ហិរខ្លាំង
- សុក្រ, 11 តុលា 2024 07:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទម្លាក់ MV ថ្មី ទាំងចង្វាក់ ក្បាច់រាំ កាយវិការ ទឹកមុខ Jennie ហិរខ្លាំង
ចន្លោះមិនឃើញ
Jennie ត្រលប់មកវិញជាមួយបទ "Mantra" ដែលជាបទចម្រៀងដំបូង ថ្មីរបស់នាងក្នុងនាមជាសិល្បករទោល ហើយនេះជាអាល់ប៊ុមទីពីរ។
Jennei នាងបានចេញចម្រៀងទោលដំបូងក្នុងឆ្នាំ ២០១៨ ដោយមានឈ្មោះថា LP Solo។
បទចម្រៀងថ្មីពិតជាធ្វើឱ្យគ្រប់មិនសរសើមិនបាន។ Mantra ជាប្រភេទបទ ញាក់កន្ត្រាក់អារម្មណ៍ Jennie ពេញនិយម និងផ្ទុះយ៉ាងខ្លាំងកំពុងពេញនិយម។
Jennie បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "វាជាបទចម្រៀងដ៏ល្អឥតខ្ចោះដើម្បីចាប់ផ្តើមយុគសម័យថ្មីរបស់ខ្ញុំ" ។ “ខ្ញុំគិតថា 'Mantra' នឹងធ្វើឱ្យអ្នកគាំទ្ររបស់ខ្ញុំសប្បាយចិត្ត ប៉ុន្តែក៏បង្ហាញពីផ្នែកថ្មីរបស់ខ្ញុំក្នុងនាមជាសិល្បករទោលផងដែរ។ បទចម្រៀងនេះត្រូវបានបំផុសគំនិត ដោយពេលវេលារបស់ខ្ញុំកាលខ្ញុំនៅ Los Angeles ហើយសង្ឃឹមថាអ្នកគាំទ្រពេញចិត្ត និងចូលចិត្ត"។
បទថ្មីនេះស្ដាប់ហើយធ្វើឱ្យខ្លួនឯងមាន មានភាពស្វាហាប់ ពិសេសបទនេះបានផ្តល់ថាមពលជាមួយនឹងសារមួយសម្រាប់មិត្តនារី ទាំងអស់ ឱ្យស្រឡាញ់ខ្លួនឯងឱ្យបានច្រើនៗ ស្រឡាញ់អ្វីដែលខ្លួនមាន។
Jennie បានបន្តនៅក្នុងសេចក្តីថ្លែងការណ៍របស់នាងនៅលើវីដេអូថា "វាឆ្លុះបញ្ចាំងពីប្រធានបទសំខាន់នៃការពង្រឹងអំណាចស្ត្រី និងទំនុកចិត្ត"៕