• 2024-05-16 06:55:00
  • ព័ត៌មាន

ម៉ូដែលវ័យ១០ឆ្នាំ អែលសា លីន ត្រៀមដើរម៉ូដបើកក្បាលកម្មវិធី fashion show លំដាប់អន្តរជាតិ នៅវៀតណាម

  • 2024-05-16 06:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិតជាពិសេសខ្លាំងណាស់ តារាម៉ូដែលវ័យក្មេងកម្ពុជា កុមារី អែលសា លីន ត្រូវស្ថាប័នអន្តរជាតិផ្តល់ឱកាសឱ្យដើរម៉ូដបើកក្បាល show កម្មវិធី Vietnam International Junior Fashion Week 2024 ដែលជាកម្មវិធី fashion show លំដាប់អន្តរជាតិ នៅប្រទេសវៀតណាម នាដើមខែមិថុនា ឆ្នាំ២០២៤ ខាងមុខ។

រូបភាព៖ ហ្វេសប៊ុក Elsa Lin

នេះជាលើកដំបូងបង្អស់ដែល អេលសា មានឱកាសដើរបង្ហាញម៉ូដលើឆាកអន្តរជាតិ ក្រោយខកខានឱកាសកាលពីឆ្នាំមុន ដើម្បីការប្រកួត Mini Miss Cambodia 2023 ដែលកាលនោះនាងបានឈ្នះតំណែងជយលាភីលំដាប់រងទី១។ លើកនេះជាឱកាសដ៏ល្អបំផុតសម្រាប់ម៉ូដែលវ័យ១០ឆ្នាំ ក្នុងការបញ្ចេញសមត្ថភាពដើរម៉ូដដ៏ស្ទាត់ជំនាញលើឆាកអន្តរជាតិ ដើម្បីឱ្យភ្ញៀវអន្តរជាតិបានទស្សនា។

រូបភាព៖ ហ្វេសប៊ុក Elsa Lin

តាមការឱ្យដឹងពីក្រុមគ្រួសាររបស់ម៉ូដែលតូចរូបនេះ អែលសា នឹងត្រូវគ្រងឈុតសម្លៀកបំពាក់ប្រពៃណីវៀតណាមក្នុងការដើរបើក show សម្រាប់កម្មវិធី fashion show លំដាប់អន្តរជាតិ នៅប្រទេសវៀតណាម។

នេះជាមោទនភាពដ៏ធំធេងសម្រាបកូនកាត់ខ្មែរ-តៃវ៉ាន់រូបនេះ ក្នុងការតំណាងឱ្យម៉ូដែលកម្ពុជាទៅចូលរួមការដើរបង្ហាញម៉ូដលំដាប់អន្តរជាតិ ហើយរឹតតែពិសេសខ្លាំង គឺឱកាសដើរម៉ូដបើកក្បាល show តែម្តង ព្រោះពីកន្លងមកពុំធ្លាប់មានម៉ូដែលវ័យក្មេងកម្ពុជាណាម្នាក់មានឱកាសដើរបើកក្បាល show បែបនេះឡើយ។

រូបភាព៖ ហ្វេសប៊ុក Elsa Lin

កុមារី អែលសា លីន ប្តេជ្ញាបញ្ចេញឱ្យអស់ពីសមត្ថភាព ដើម្បីបង្ហាញឱ្យអន្តរជាតិឃើញពី សមត្ថភាព ភាពប៉ិនប្រសព្វរបស់តារាម៉ូដែលកម្ពុជា ទោះបីអាយុទើប១០ឆ្នាំតែពិតជាមានសមត្ថភាពខ្ពស់សម្រាប់តំណាងកម្ពុជាលើឆាកអន្តរជាតិ។

សព្វថ្ងៃតារាម៉ូដែលកូនកាត់ខ្មែរ-តៃវ៉ាន់នេះ កំពុងខំប្រឹងដុះខាតពង្រឹងសមត្ថភាពដើរម៉ូដ និងហាត់រាំរបាំបុរាណខ្មែរឱ្យកាន់តែស្ទាត់ជំនាញ ត្រៀមសម្រាប់ពេលវេលាអំណោយផលដែលអាចតំណាងកម្ពុជាលើឆាកអន្តរជាតិ ដូចអ្វីដែលនាងកំពុងត្រៀមធ្វើនៅប្រទេសវៀតណាមនាពេលឆាប់ៗនេះ។

រូបភាព៖ ហ្វេសប៊ុក Elsa Lin

សូមបញ្ជាក់ថា ម៉ូដែលវ័យក្មេងពោរពេញដោយសមត្ថភាព អែលសា លីន នឹងចូលរួមដើរម៉ូដបើក show កម្មវិធី Vietnam International Junior Fashion Week 2024 នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ ដែល fashion show លំដាប់អន្តរជាតិនេះមានការចូលរួមពីតារាម៉ូដែលមកពីជាង ១០ ប្រទេសផ្សេងទៀត ដើម្បីផ្លាស់ប្តូរបទពិសោធន៍គ្នាវិញទៅមក៕

អត្ថបទ៖ Ah Mouy

មតិយោបល់