• 2024-09-02 03:13:14
  • ព័ត៌មាន

Jungkook ផ្ញើសារជាពិសេសជូន ARMY និងជូនដំណឹងពីសុខទុក្ខបច្ចុប្បន្ន

  • 2024-09-02 03:13:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jungkook ដែលពេល​នេះ​កំពុង​បម្រើក្នុងជួរទ័ព បាន​ផ្ញើសារដោយសម្ដែង​ការ​ដឹង​គុណ ដល់អ្នកគាំទ្រ​ទាំងអស់​ដែលបាន​អបអរលោកក្នុង​ថ្ងៃខួបកំណើត។

កាលពីថ្ងៃទី ០១ ខែកញ្ញា សមាជិក BTS រូបនេះ​បាន​អរគុណទៅដល់អ្នកគាំទ្រទាំងអស់ ដោយបង្ហោះ Post មួយលើ Weverse ថា «អរគុណអ្នកទាំងអស់គ្នា ARMY! សម្រាប់ពាក្យជូនពរថ្ងៃកំណើត! ខ្ញុំសុខសប្បាយជាតិទេ!»

លោកបន្តថា៖ «ខ្ញុំ​នឹង​ប្ដេជ្ញាបំពេញ​កាតព្វកិច្ចដែលនៅសល់ក្នុងជូរទាហានរបស់ខ្ញុំឲ្យបាន​ល្អបំផុត! ខ្ញុំសង្ឃឹមថា ARMY នឹង​សុខសប្បាយអំឡុងពេលនេះ»

ជាក់ស្ដែងក្រៅពីអ្នកគាំទ្រជាច្រើន ក៏មានបងៗរួមក្រុមគឺ J-Hope និង RM ដែរ ដែលបានបង្ហោះជូនពរប្អូនប្រុសសំណព្វរបស់ខ្លួនម្នាក់នេះ។

យ៉ាងណា​មិញ Jungkook និង Jimin បានចូល​បម្រើទ័ពជាមួយគ្នា នៅឯមជ្ឈមណ្ឌលហ្វឹកហ្វឺនជ្រើសរើសទ័ពជើងគោកទី ៥ នៅ Yeoncheon ខេត្ត Gyeonggi កាលពីថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២៣។ បន្ទាប់ពីបញ្ចប់ការហ្វឹកហាត់ ៥ សប្ដាហ៍ លោកក៏បន្តបំពេញនាទី ជាទាហានសកម្មនៅក្នុង កងពលធំថ្មើរជើងទី ។ ចំណែកថ្ងៃកំណត់​របស់ Jungkook គឺនៅ​ថ្ងៃ​ទី ១១ ខែ​មិថុនា ឆ្នាំ ២០២៥៕

ប្រភព៖ Allkpop អត្ថបទ៖ ធារី

មតិយោបល់