• 2024-09-03 09:13:28
  • ព័ត៌មាន

ព័ត៌មានតារាកូរ៉េទាំង ៧ ករណីផ្ទុះកក្រើកពេញសិល្បៈជាងគេនៅឆ្នាំ ២០២៤ ​នេះ

  • 2024-09-03 09:13:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅឆ្នាំ ២០២៤ នេះមាន​ព័ត៌មានជាច្រើនផ្ទុះឡើងជាបន្តបន្ទាប់ទាក់ទងនឹងអាស្រូវជាច្រើនរបស់តារា​ស្ថិតក្នុង​វិស័យ ដែលបានធ្វើឲ្យអ្នកគាំទ្រមាន​ការភ្ញាក់ផ្អើលជាខ្លាំង។ រឿងទាំងនោះរួមមាន៖

១. អាស្រូវផ្លូវភេទរបស់ Taeil (អតីតសមាជិកក្រុម NCT)

កាលពីថ្ងៃទី ២៨ ខែសីហាក្រុមហ៊ុន SM បាន​ប្រកាសថា Taeil ត្រូវ​បាន​ដក​ចេញពីក្រុមហើយ អាស្រ័យហេតុផលលោកត្រូវជាប់ពាក់ព័ន្ធ​នឹង​ការស៊ើបអង្កេតពីបទផ្លូវភេទ។ ប៉ូលីស​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍ផង​ដែរថា Taeil ស្ថិតក្រោម​ការ​តាម​ដាន​តាំងពី​ខែមិថុនា​មកម្ល៉េះ ហើយបញ្ជាក់ទៀតថាជនរងគ្រោះ ក្នុងករណីនេះ គឺជានារីវ័យជំទង់ទៀតផង។

២. Suga (BTS) ជាប់ពាក់ព័ន្ធនឹងករណីបើកបរទាំងស្រវឹង

កាលពីយប់ថ្ងៃទី ០៦ ខែសីហា Suga បាន​ជិះកូនម៉ូតូអគ្គិសនីដួលនៅក្រៅអគារ Nine One Hannam Luxury Complex ដែល​ស្ថិតនៅក្នុង​តំបន់ Hannam Dong។ ប៉ូលីស​បាន​ស្រាវជ្រាវ​ដឹង ហើយក៏បាន​នាំ​ Suga ទៅប៉ុស្តិ៍ប៉ូលីសក្បែរនោះ ហើយបានពិនិត្យ និងរកឃើញថាលោកមានជាតិអាល់កុលក្នុងឈាម ក្នុងកម្រិតខ្ពស់លើសពីកម្រិតកំណត់របស់ច្បាប់។ ទោះជាយ៉ាងណា Suga ក៏បាន​ចេញមុខសុំទោសជាសាធារណៈនូវអ្វីដែលជាការធ្វែសប្រហែសនេះ និងសោកស្ដាយនូវអ្វីដែលបាន​កើតឡើងដែរ។

៣. អតីត CEO របស់ ADOR គឺ Min Hee Jin និង HYBE

កាលពីខែមេសា បណ្ដាញផ្សព្វផ្សាយកូរ៉េ​បាន​រាយការណ៍ថា HYBE បាន​សុំឲ្យ Min Hee Jin ចាក​ចេញពីតំណែងជា CEO របស់ ADOR។ រឿងហេតុនេះ​កើតឡើង ក្រោយ HYBE រកឃើញការពិត​ថា​ Min Hee Jin មាន​បំណង​ចង់​ចាកចេញពី HYBE និង​យក ADOR ទៅជាមួយ ដើម្បីក្លាយជាផលិតកម្មឯករាជ្យ។ ជាច្រើន​ខែក្រោយជម្លោះនេះ​ Min Hee Jin ក៏​ត្រូវរបូត​តំណែងជា CEO ដោយធ្លាក់ទៅលើ Ju Young Kim ដែលជា HR ជំនាញម្នាក់។ មិនចុះចាញ់ត្រឹមនេះ​ឡើយ ព្រោះ​តាមព័ត៌មាន Min Hee Jin មាន​គម្រោង​ក្នុងការ​បង្កើតផលិតកម្មមួយទៀត​ជំនួស ADOR

៤. រឿងរ៉ាវរបស់ Han So Hee, Ryu Jun Yeol និង Hyeri

កាលពីខែមីនា ព័ត៌មានទាក់ទងគ្នារបស់តារាសម្ដែង​ Han So Hee និង Ryu Jun Yeol បានក្លាយជាប្រធានបទដ៏ក្ដៅ ហើយថែមទាំងជាប់ពាក់ព័ន្ធ​ដល់អតីតសង្សាររបស់ Jun Yeol គឺ Hyeri ទៀត។

ទោះជាយ៉ាងណា​ស្នេហានេះ មិនបាន​បន្តយូរឡើយដោយនៅខែដដែល ក៏មានសេចក្ដី ប្រកាសថា​ Han So Hee និង Ryu Jun Yeol បាន​បែកគ្នា​ហើយ។ ​ ៥. ករណី Fivesome របស់ Haechan និងJohnny (NCT)

កាលពីខែមិថុនា មាន​ព័ត៌មានលេចឡើងថា Haechan និង Johnny ដេកជាមួយនារី ៣ នាក់ ដោយនៅក្នុងនោះ នាក់គឺជាអ្នកគាំទ្រ NCT ទៀត។ ក្រៅពីដេកជាមួយគ្នាម្ដង នាក់ហើយ​ ក៏មានការឲ្យដឹងថា ពួកគេយកគ្រឿងញៀនចូលក្នុងសណ្ឋាគារទៀតផង។

ទោះជាយ៉ាងណា SM បាន​ចេញមុខបញ្ជាក់​ថាព័ត៌មាន​​ដែល​លេចឡើងនោះ ពុំមែនជាការពិតឡើយ ដោយអ្នកបំផុសរឿងនេះ គឺមានបំណងចង់បំបាក់តារារបស់ពួកគេប៉ុណ្ណោះ។

៦. Jennie (BLACKPINK) ជក់បារីអេឡិចត្រូនិកក្នុងបន្ទប់

កាលពីខែកក្កដា Jennie ត្រូវ​បាន​គេ​ប្រទះថា​បាន​ជក់ជក់បារីអេឡិចត្រូនិក (E-Cigarette) ក្នុងបន្ទប់ កាល​ពីទៅបង្ហាញ​ក្នុង​ទីក្រុង Capri ប្រទេសអ៊ីតាលី។ ជាក់ស្ដែង ច្បាប់នៅ Capri គឺមិន​អនុញាតិឲ្យអ្នកណាជក់បារីក្នុងកន្លែងបិទជិតទេ។ ទាក់ទងនឹង​ករណីនេះ Jennie ក៏បាន​ចេញ​សុំទោសនូវអ្វីដែល​បាន​កើតឡើង​ដែរ។

៧. HyunA និង Jun Hyung ប្រកាសរៀបការ

ជារឿងដ៏ភ្ញាក់ផ្អើល​មួយដែរប្រចាំវិស័យ K-Pop ក្រោយតារា​ប្រុស​ស្រីទាំងពីរប្រកាសពីទំនាក់ទំនងច្បាស់ការ ​និងឈាន​ដល់​ប្រកាសរៀបការនឹងគ្នា។ ស្របពេល​មានអ្នកសាទរនឹង​គូស្នេហ៍មួយនេះ ប៉ុន្តែក៏មានអ្នករិះគន់ច្រើនដែរ ដោយសារ Yong Junhyung ជាមនុស្សម្នាក់ដែលធ្លាប់ជាប់ពាក់ព័ន្ធនឹង​ករណី Burning Sun ដែរ។ ប៉ុន្តែទោះជាយ៉ាងណានេះគឺជាការស​ម្រេចចិត្តរបស់សាមីខ្លូនផ្ទាល់ ដូច្នេះអ្នកគាំទ្រភាគច្រើនក៏សុំការយោគយល់ពីមហាជន ឲ្យគោរពនូវការសម្រេចនេះ។ ជាក់ស្ដែងមង្គលការរបស់ Hyuna និង Junhyung នឹង​រៀបចំ​ឡើង​នៅថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២៤៕

ប្រភព៖ Koreaboo អត្ថបទ៖ ធារី

មតិយោបល់