• 2024-05-13 07:42:11
  • ព័ត៌មាន

ជឿឬមិនជឿតាមការគិតរាងខ្លួន! ស្វាមី ផន សុផារី ទម្លាយរឿងព្រឺសម្បុរ ទាក់ទងនឹងវិញ្ញាណឧកញ៉ា ឈាងរ័ត្ន

  • 2024-05-13 07:42:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅប៉ុន្មានម៉ោងមុននេះលោក ស៊ុង សុវណ្ណរ៉ា ដែលត្រូវជាស្វាមីរបស់អ្នកនាង ផន សុផារី បានទម្លាយរឿងព្រឺសម្បុរទាក់ទងទៅនិងដួងវិញ្ញាណរបស់លោក ឧកញ៉ា ឈាង រ័ត្ន ដែលធ្វើឱ្យមហាជនភ្ញាក់ផ្អើល និងព្រឺក្បាលខ្ញាក់តែម្ដងៗ។

លោក ស៊ុង សុវណ្ណរ៉ា បង្ហោះរូបជាមួយ ឧញ៉ា ឈាងរ័ត្ន និងបានសរសេររៀបរាប់នៅលើបណ្ដាញសង្គម Facebook ផ្ទាល់ខ្លួនថា លោកត្រូវបាន ដួងព្រលឹងរបស់ ឧញ៉ា ឈាងរ័ត្ន មកលេងលោក ប៉ុន្តែលោក សុវណ្ណរ៉ា ពុំបានបញ្ជាក់អំពីដើមហេតុ និងមានសកម្មភាពយ៉ាងណានោះទេ ដែលកំពុងតែធ្វើឱ្យមហាជនមួយចំនួនធំចង់ដឹងខ្លាំងមែនទែន ថាតើមានដំណើរដើមទងយ៉ាងណានោះចំករណីនេះ។

លោក ស៊ុង សុវណ្ណរ៉ា៖«ថ្វីបើពួកយើង ឃ្លាតកាយឆ្ងាយឋាន តែចិត្តប្អូននៅនឹងរលឹកបងជានិច្ចតែមុននឹងបងមកស្រស់ៗ ពេកហើយ»។

ស្របពេលគ្នា អ្នកនាង ផន សុផារី ដែលជាភរិយាបានចូលខ្លួនស៊ែរបន្ត ផ្ជាប់ជាមួយពាក្យពេចកាន់តែធ្វើឱ្យមហាជនចាប់អារម្មណ៍ជាមួយសម្រង់សម្ដីដែល សុផារី បានសង្កត់ធ្ងន់។ «ដេកលែងលក់ហើយចូលមកក្នុងផ្ទះអត់បានសុខចិត្តនិយាយតាមរបងឆ្លងឆ្លើយ ឆ្ងាញ់ត្រង់ប្រាប់ថាមកជួយហ្នឹងហ្មង បើមកនៅមែនខែក្រោយដឹងហើយ»៖ ផន សុផារី ថ្លែង។

យ៉ាងណាមិញចំពោះរឿងហេតុខាងលើ សាមីខ្លួនទាំងពីរ អ្នកនាង សុផារី និងស្វាមី មិនបានជុំរុញឱ្យមហាជនត្រូវតែចំពោះរឿងហេតុដែលពួកគេបានជួបផ្ទាល់នោះទេ យ៉ាងណានោះគឺឋិតនៅលើមហាជនជាអ្នកគិតដោយខ្លួនឯង៕

អត្ថបទ៖ កេសរ

មតិយោបល់